អាជ្ញាធរក្រុងសៀមរាបឈប់ឲ្យអាជីវករលក់ដូរនៅព្រះអង្គចេកព្រះអង្គចម

អាជ្ញាធរខេត្ដសៀមរាប កាលពីម្សិលមិញ បានបញ្ឈប់ក្រុមអាជីវករលក់ដូរ នៅតំបន់ព្រះ​អង្គចេកព្រះអង្គចម ដោយថា ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍។

អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានឱ្យដឹងថា កន្លែងព្រះអង្គចេកព្រះអង្គចម ជាតំបន់ទេសចរណ៍ និងជាកន្លែងទីសក្ដារៈសម្រាប់ភ្ញៀវទេសចរណ៍ ដោយថា មិនមែន កន្លែងលក់ដូរអនាធិបតេយ្យខុសច្បាប់នោះទេ។ លោកបន្ដថា ការលក់ដូរធ្វើឲ្យ​ប៉ះពាល់ដល់​សណ្ដាប់ធ្នាប់​សាធារណៈនិងភ្ញៀវទេសចរណ៍ នៅក្នុងតំបន់ទេសចរណ៍ក្រុងសៀមរាប។

លោក ប្លាតុង បន្ដថា មុនបញ្ឈប់ការលក់ដូរនេះ អាជ្ញាធរបានជូនដំណឹងដល់ក្រុមអាជីវករជា​ច្រើនលើកមក ហើយដោយថា ការបញ្ឈប់នេះ​ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ​ក្នុងតំបន់​ទេសចរណ៍។

អ្នកទេសចរណ៍មួយរូបមកពីទីក្រុងភ្នំពេញ លោក ហាស វាសនា យល់ថា នៅតំបន់​ព្រះអង្គ​ចេកព្រះអង្គចម ជាទីតាំងសក្ការៈបូជា និងជាតំបន់សម្រាប់ភ្ញៀវ​ទេសចរដើរកម្សាន្ត ដោយលោកថា ការបញ្ឈប់ការលក់ដូរអានាធិបតេយ្យនេះ ជារឿងដែលល្អបំផុត ព្រោះធ្វើអោយអ្នកទេសចរណ៍ងាយស្រួលដើរកំសាន្ដ។

ក្រុមអាជីវករលក់ដូរចល័តប្រមាណជិត១០០នាក់ បានបោះទីតាំង​លក់ដូរនៅ​លើតំបន់មុខ​ព្រះរាជតំណាក់​ជិតព្រះវិហារព្រះអង្គចេកព្រះអង្គចមនេះ គឺកើតឡើងនៅអំឡុង​ពេលចូលឆ្នាំ​ខ្មែរ ប៉ុន្ដែមកថ្ងៃនេះ ពួកគាត់ព្រមដោះដូរទីតាំងថ្មីដោយគ្មានការតវ៉ានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ