FBI ជួយប្រទេសកាតានៅក្នុងការស៊ើបអង្កេតអ្នកលួចចូលទៅក្នុង​ប្រព័ន្ធ​ព័ត៌មានរដ្ឋ

យោងតាមទីភ្នាក់​ងារ​ព័ត៌មានAFPឲ្យ​ដឹងថាFBIបានកំពុងជួយប្រទេសកាតាដើម្បីស៊ើបអង្កេតរក​ប្រភពលួចចូល”hack” ទៅ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដែលបានបង្កឱ្យមានភាពតានតឹងការទូតនៅឈូងសមុទ្រនេះ។

ប្រភពដដែលបានប្រាប់AFP ថាក្រុមភ្នាក់ងារFBI បាននៅក្នុង​ទីក្រុងដូហាអស់រយៈជាងមួយសប្តាហ៍កន្លងមកនេះបន្ទាប់ពីរដ្ឋាភិបាលកាតារសុំជំនួយរបស់សហរដ្ឋអាមេរិកបន្ទាប់ពីមានការ​អះអាងពីការរំលោភសន្តិសុខដែលមិនធ្លាប់មានពីមុនមកដោយពួកHackerកាលពីខែមុន។

ប្រភពនេះបាននិយាយថា: «ការគាំទ្ររបស់អាមេរិចត្រូវបានគេស្នើរសុំហើយ​FBIកំពុងធ្វើការ​ជាមួយក្រសួងមហាផ្ទៃរបស់ប្រទេសQatar “។

មានប្រទេសពីរ​ផ្សេងទៀត​ដែល​មិន​ត្រូវ​បាន​គេ​ប្រាប់ឈ្មោះក៏កំពុងតែ​ទទួល​បាន​ការ​ជួយដូចគ្នានេះផងដែរ។​ ចំណែកលទ្ធផល​នៃការ​ការ​ស៊ើបអង្កេត​នេះ​អាចនឹង​ត្រូវ​បាន​គេ​បង្ហាញ​នៅ​សប្តាហ៍ក្រោយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ