បាតុភូតធម្មជាតិបណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋ៩ខ្នងនៅស្វាយរៀង

ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បានបណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋចំនួន៩ខ្នង នៅក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងកាលពី​ល្ងាច​ថ្ងៃសុក្រ​ម្សិលមិញ។

អធិការរងស្រុកស្វាយជ្រុំដែល​សុំ​មិន​ប្រាប់​ឈ្មោះ បានប្រាប់វីអូឌីតាម​ទូរស័ព្ទ​នៅព្រឹកថ្ងៃសៅរ៍នេះថាផ្ទះពលរដ្ឋចំនួនចំនួន​៩ខ្នងនោះ ត្រូវ​បាន​ខ្យល់​បក់របើកដំបូល និងរបើកជញ្ជាំងកាលពី​វេលាម៉ោង៥នឹង​៣០នាទីល្ងាចថ្ងៃ​សុក្រ ទី២ ខែ​មិថុនា ឆ្នាំ២០១៧។

«ភ្លៀងធ្លាក់មិនសូវខ្លាំងប៉ុន្មាននោះទេ ប៉ុន្តែដោយសារ កំលាំងខ្យល់បោកបក់ខ្លាំងទើបធ្វើឱ្យផ្ទះពលរដ្ឋខូចខាតដូច្នេះ។»

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួងធនធានទឹក​និង​ឧត្តុនិយមកាលពី​សប្តាហ៍មុន​ឲ្យ​ដឹងថាកម្ពុជា​កំពុងទទួល​រងឥទ្ធិពល​ពី​កម្រិត​សម្ពាធទាប។ សេចក្តី​ប្រកាសព័ត៌មានបញ្ជាក់​ថាចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនានេះនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅតាមតំបន់ទំនាបក្នុងបរិមាណពីតិចទៅបង្គូរ។ សេចក្តី​ប្រកាស​ព័ត៌មានដដែលក៏​រំលឹកដល់​ប្រជានេសាទ​និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុត្រ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្នខ្ពស់​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។