ពលរដ្ឋ​អង់គ្លេស​ផ្ទុះ​ការតវ៉ា​ប្រឆាំង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​

ពលរដ្ឋអង់គ្លេសដែល​ដើរហែរក្បួនប្រឆាំងការចាកចេញពីសហភាពអ៊ឺរ៉ុប(រូបភាពពីបណ្តាញសារព័ត៌មាន​Channel News Asia)

បន្ទាប់ពីការបោះឆ្នោតប្រជាមតិសម្រេចចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសកាលពីសប្ដាហ៍មុននោះ ប្រជាពលរដ្ឋអង់គ្លេសរាប់ពាន់នាក់ នៅថ្ងៃសៅរ៍ម្សិលមិញ បានដង្ហែក្បួននៅទីក្រុងឡុងដ៍ ដោយគ្រវីទង់សហភាពអឺរ៉ុប និងស្រែកខ្លាំងៗថា ពួកគេស្រឡាញ់សហភាពអឺរ៉ុប ដើម្បីបង្ហាញសំឡេងរបស់ពួកគេ ប្រឆាំងទៅនឹងការបោះឆ្នោតប្រជាមតិកន្លងមកនោះ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា ក្រុមបាតុករបានដង្ហែក្បួនកាត់តាមដងផ្លូវ Downing ហើយបានស្រែកខ្លាំងថា ភាពអាម៉ាស់ គឺបណ្ដាលមកពីនាយករដ្ឋមន្ត្រីអង់គ្លេសត្រៀមចាកចេញ លោក David Cameron ដែលបានអំពាវនាវឲ្យធ្វើប្រជាមតិនាពេលកន្លងមកនោះ។

ក្រុមអ្នករៀបចំការតវ៉ា បាននិយាយថា មានប្រជាពលរដ្ឋជាង ៤ម៉ឺននាក់ចូលរួមក្នុងក្បួនដង្ហែនោះ ប៉ុន្តែ ប៉ូលិសមិនបានបង្ហាញតួលេខនោះឡើយ។

កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងមក ប្រជាពលរដ្ឋអង់គ្លេស ៥២ភាគរយ បានបោះឆ្នោតគាំទ្រការចាកចេញរបស់អង់គ្លេសពីប្លុកអឺរ៉ុប ដោយសារក្ដីបារម្ភអំពីបញ្ហាជនអន្តោប្រវេសន៍ ខណៈដែល ៤៨ភាគរយទៀត ប្រឆាំងនឹងការចាកចេញ។

លម្អៀងតែបន្តិចបន្តួចនេះ បានបង្កឲ្យមានកំហឹងនៅក្នុងចំណោមពលរដ្ឋអង់គ្លេស ដែលចង់បន្តស្ថិតនៅក្នុងសហភាពអឺរ៉ុប ហើយប្រជាជនជាង ៤លាននាក់ បានចុះហត្ថលេខាលើញ្ញតិ ដោយអំពាវនាវឲ្យមានប្រជាមតិជាថ្មី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ