កម្ពុជា​ទទួល​បានចំណូលកើនឡើងពីការលក់សំបុត្រចូល​អង្គរ

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

​កម្ពុជាទទួល​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​បាន​ជាង​៥០លាន​ដុល្លា​រ ក្នុងរយៈពេល​៦ខែ​ដើម​ឆ្នាំ​២០១៧​នេះ កើនពាក់​កណ្តាល​លើ​សឆ្នាំមុន។

ក្នុង​សេច​ក្តីប្រកាស​ព័ត៌មានចុះ​ថ្ងៃ​ទី​១​ កក្កដា ឆ្នាំ​២០១៧ គ្រឹះស្ថាន​អង្គរបាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំ​២០១៧ នេះ​ភ្ញៀវ​ទេសចរ​បរទេស ​បាន​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ជាង​១លាន​នាក់ ខណៈដែលប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ទទួល​បាន ៥២ ១៦៧ ៩៧២ (ហាសិបពីរលានមួយសែនប្រាំមួយ​ម៉ឺនប្រាំពីរពាន់​ប្រាំបួន​រយ​ចិតសិបពីរ) ដុល្លារអាមេរិក ដែល​កើន​លើស​ឆ្នាំ​មុន​៦៦,៨២ភាគរយ។

គួរ​រំលឹក​ផង​ដែរ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​បានដក​ហូតអង្គរ​វត្ត​ពីការគ្រប់គ្រងដោយ ​ក្រុម​ហ៊ុន​លោក​ សុខ គង់ មក​​វិញចាប់ពីថ្ងៃទី១ខែកុម្ភៈ​នោះ ការ​អនុវត្តន៍​​តម្លៃថ្មីនៃប័ណ្ណចូលទស្សនាអង្គរវត្ដបានកើនឡើង។ តម្លៃ​ថ្មី​នៃ​សំបុត្រ​ចូល​ទស្សនា​​មួយ​ថ្ងៃ​តម្លៃ​​​៣៧ដុល្លារ ​បីថ្ងៃតម្លៃ៦២ដុល្លារ និង​៧ថ្ងៃ​​​តម្លៃ​៧២​ដុល្លារ ខណៈ​តម្លៃ​​ចាស់នោះគឺ​ ​មួយថ្ងៃតម្លៃ២០ដុល្លារ​ បីថ្ងៃ​៤០​ដុល្លារ​ និងមួយស​ប្ដាហ៍​៦០​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ