ក្រុមអ្នកស្រឡាញ់បរិស្ថានគ្រោងដាំដើមឈើជាងមួយពាន់ដើម

ក្រុមអង្គការមិនមែនរដ្ឋាភិបាលនិងប្រជាសហគមន៍គ្រោងដាំដើមឈើជាងមួយពាន់ដើមនៅខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការអបអរ ”រុក្ខទិវាជាតិ” នៅសប្តាហ៍នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការស្ពាន​​សន្តិភាព និងគណៈកម្មការសហគមន៍ក្បាលខ្លា។

ការដាំដើមឈើនឹងចាប់ផ្តើមពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយ​​ដាំកូនឈើ​ចំនួន១៤០០ដើម ក្នុងនោះរួមមាន បេង គ្រញូង ធ្នង់ និងឈើទាល នៅព្រៃសហគមន៍ក្បាលខ្លាជាព្រៃទ្រនាប់ព្រៃឡង់​ស្ថិតក្នុងឃុំ-ស្រុកសណ្តាន់​ ខេត្តកំពង់ធំ។

នៅក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីអ្នកស្ម័គ្រចិត្តប្រមាណ១៣០នាក់ ដោយមានការ​ចូលរួមជាអធិបតីពីអាជ្ញាធរដែនដីក្នុងស្រុក​​​សណ្តាន់ផងដែរ។

ជាមួយគ្នានេះដែរក្រុមអង្គការនិងសហគមន៍ក៏អំពាវនាវដល់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងអាជីវកម្មព្រៃឈើទទួលស្គាល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារការបាត់បង់ព្រៃឈើ​​ ស្នើឱ្យបញ្ចៀសនូវរាល់សកម្មភាពធ្វើអាជីវកម្មទាំងឡាយណា ​​ដែលនាំឱ្យមានការ​កាប់​បំផ្លាញព្រៃឈើបន្ថែមទៀត៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។