ក្រសួងថាមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសក្នុងសប្តាហ៍នេះ

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹកនិងឧត្តុនិយម អំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ពីអាកាសធាតុដោយថា ចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ព្រោះកម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។

សេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែមិថុនា ក្រសួងលើកឡើងថា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែកក្តដា ភ្លៀងនឹងធ្លាក់រាយប៉ាយស្ទើរពេញមួយសប្តាហ៍ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យនិងតំបន់មាត់សមុទ្រ។

ក្រសួងឲ្យដឹងទៀតថា បញ្ហានេះមកពី ទទួលរងខ្យល់មូសុងនិរតីនិងជ្រលងសម្ពាធទាប មានឥទ្ធិពលខ្សោយមកលើកម្ពុជា។

ក្រសួងប្រាប់ឲ្យប្រជាពលរដ្ឋ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ