រន្ទះ​បាញ់​សម្លាប់​គោ​១៤​ក្បាល​នៅ​ខេត្ត​ក្រចេះ​កាល​ពី​យប់​មិញ

ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃពុធនេះបានឲ្យដឹងថា គោចំនួន១៤ក្បាលត្រូវរន្ទះបាញ់ងាប់នៅក្នុងក្រោល នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់ថ្ងៃម្សិលមិញ។

ក្រសួងក៏បានព្រមានទៅដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុធម្មជាតិនោះផងដែរ។

កាលពីដើមសប្ដាហ៍នេះ ក្រសួងក៏បានប្រកាសផងដែរថាប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះនីដា ដែលបានបោកបក់ទៅលើភាគខាងត្បូងប្រទេសចិន។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី កាលពីថ្ងៃទី២៨ខែកក្កដាកន្លងមកបានប្រាប់ថា មនុស្សចំនួន៩០នាក់បានស្លាប់ និង២៥៧នាក់ទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ធម្មជាតិនានា រយៈពេល៧ខែឆ្នាំនេះ។

បើតាមមន្ត្រីរូបនេះ គ្រោះថ្នាក់រន្ទះបាញ់បានសម្លាប់មនុស្ស៧៨នាក់ និងបណ្ដាលឲ្យមនុស្ស៩៦នាក់ផ្សេងទៀតរងរបួសនៅទូទាំងប្រទេសកម្ពុជា ខណៈដែលសត្វពាហនៈចំនួន៦០ក្បាលក៏បានរងគ្រោះផងដែរនៅក្នុងរយៈពេល៧ខែកន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ