លោក ហ៊ុន សែន ព្រមានរំលាយ គណបក្សសង្គ្រោះជាតិ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានព្រមានរំលាយគណបក្សសង្គ្រោះជាតិ ប្រសិនបើលូកដៃចូលក្នុងរឿងចាប់​ខ្លួន​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ លោក កឹម សុខា។

ការព្រមាន​នេះ បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា ដោយគ្មានដីកា កាលពី​ពាក់កណ្ដាលអធ្រាត្រឈាន​ចូល​ថ្ងៃទី០៣ កញ្ញានេះ ចំពោះអ្វីដែលរដ្ឋាភិបាលកម្ពុជា​ចាត់ទុកថា ជាបទល្មើសជាក់​ស្ដែង ដែលលោក កឹម សុខា បាន​ថ្លែង​នៅក្នុងប្រទេសអូស្រ្តាលី កាលពីជាង ៤ឆ្នាំមុន​។

លោក ហ៊ុន សែន លើកឡើងថា៖ «ការចាប់ខ្លួនត្រូវធ្វើភ្លាមអត់មានបង្អង់ទេ ហើយបើគណបក្សលូកដៃ ការពារក្នុង​រឿងនេះ ក៏នឹងត្រូវជួបវាសនានៃ​ការរំលាយចោលគណបក្ស»

លោក ហ៊ុន សែន ​លើក​ឡើង​ថា​ ការ​ចាប់​មនុស្ស​ម្នាក់​ជា​ជាង​ការ​យក​កម្លាំង​ប្រដាប់​អាវុធ​ទៅ​បង្រ្កាប​ដល់​គណបក្ស​​សង្គ្រោះជាតិ​ ដោយ​ថា​ នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក កឹម សុខា​ ជា​មួយ​នឹង​ពលរដ្ឋ​ដើម្បី​ធានា​ដល់​គណបក្ស​​របស់​ខ្លួន​។

ទោះ​ជា​យ៉ាង​ណា​ គណបក្សសង្គ្រោះជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ​ និង​ ទាមទារ​ឲ្យ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​។

ជាមួយគ្នានោះ ប្រធាន​ក្រុម​សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស លោក Charles Santiago និង​សមាជិក​សភា​អាមេរិក លោក Alan Lowenthal ហៅការចាប់ខ្លួននេះ​ថា ជាការបង្រ្កាបទៅលើសេរីភានយោបាយ ធ្វើ​ឲ្យ​ប្រជាធិបតេយ្យដើរថយក្រោយ ហើយការបោះឆ្នោតខាងមុខនឹងមិនសេរី និងយុត្តិធម៌។

លោក​​បន្តថា លោកនឹង​ជំរុញ​តាម​រយៈ​ក្រសួង​ការបរទេស សេតវិមាន និង​តាម​រយៈ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ឲ្យ​ពួកគេ​ដាក់​សម្ពាធ​នយោបាយ​​ទៅ​លើ​កម្ពុជា ឲ្យ​ផ្លាស់​ប្ដូរ​ការ​រំលោភ​បំពាន និង​ធានា​នូវ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ ដែល​មិន​ត្រូវ​បាន​ដក​ហូត​ពី​ប្រជាជន​កម្ពុជា​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ