អធិការនគរបាលស្រុកកោះធំបដិសេធព័ត៌មានដកតំណែងលោកចេញ

 

អធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាលបដិសេធព័ត៌មានថា មានការដកតំណែងលោកចេញ បន្ទាប់ពីលោកបង្ក្រាបបទល្មើសនេសាទ ប្រព្រឹត្តដោយវៀតណាមខុសច្បាប់។

ការបដិសេធនេះ បន្ទាប់ពីព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា លោកអធិការនគរបាលស្រុកកោះធំត្រូវបានគេដកតំណែងចេញ ដោយសារលោកបង្ក្រាបបទល្មើសនេសាទវៀតណាមខុសច្បាប់ជាទ្រង់ទ្រាយធំ។

ទោះជាយ៉ាងណា លោកអធិការវ័យក្មេង ឈឿង ប៊ុនឆន ប្រាប់វីអូឌីនៅថ្ងៃច័ន្ទនេះថា  មិនមានការដកតំណែងលោចេញពីតួនាទី ដូចព័ត៌មានចុះផ្សាយនោះទេ។ លោកមានប្រសាសន៍ថា៖” ខ្ញុំបានដំណឹងនេះដែរ ហើយមានអ្នកសារព័ត៌មានខលមកសួរខ្ញុំ។ មិនមានការដកតំណែងខ្ញុំទេ”

អ្នកប្រើហ្វេសប៊ុក បានចែករំលែកតៗគ្នា ពីព័ត៌មានដែលថា អធិការនគរបាលស្រុកកោះធំត្រូវបានគេដកហូតពីតំណែង បន្ទាប់ពីបង្ក្រាបបទល្មើសនេសាទវៀតណាមខុសច្បាប់ជាទ្រង់ទ្រាយធំចំនួន៣លើក ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ