អាជ្ញាធរអំពាវនាវឲ្យភ្ញៀវទេសចរប្រុងប្រយ័ត្ន បន្ទាប់ពីដើមឈើជាច្រើនក្នុងតំបន់អង្គរដួលរលំ

ដើមឈើជាច្រើនក្នុងតំបន់អង្គរដួលរលំ (អាជ្ញាធរជាតិអប្សរា)

អាជ្ញាធរជាតិអប្សរា មានការព្រួយបារម្ភ ពីគ្រោះថ្នាក់ដោយយថាហេតុ ដោយអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំង ដោយប្រាប់ថា ត្រូវនៅឲ្យឆ្ងាយពីដើមឈើធំៗ។ ការអំពាវនានេះ ធ្វើឡើង បន្ទាប់ពីដើមឈើជាច្រើនដើម នៅក្នុងតំបន់ឧទ្យានអង្គរ ត្រូវបានដួលរលំ ដោយសារភ្លៀង លាយឡំជាមួយខ្យល់កន្ដ្រាក់ កាលពីថ្ងៃទី១ខែតុលាឆ្នាំ២០១៧នេះ។

របាយការណ៍នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ឲ្យដឹងនៅថ្ងៃទី៣ខែតុលានេះ ដើមឈើ ដែលបានរលំដួលនៅក្នុងតំបន់ឧទ្យានអង្គរនេះ មាននៅទីតាំងសំខាន់ៗ៥កន្លែង ដូចជានៅប្រាសាទតាព្រហ្មចំនួន១ដើម ប្រាសាទព្រះខ័នដើមស្រឡៅ១ដើម ប្រាសាទភិមានអាកាសដើមស្ពង់១ដើម ខាងលិចប្រាសាទអង្គរវត្តរលំដើមចាមរី១ដើម និងក្នុងបរិវេណប្រាសាទអង្គរវត្តរលំដើមសង្កែ៥ដើម និងដើមក្ងោក១ដើម។

ករណីនេះ អាជ្ញាធរជាតិអប្សរា ក៏ស្នើឲ្យប្រជាពលរដ្ឋ ជួយផ្តល់ដំណឹងដល់ក្រុមការងារ ក្នុងករណីប្រទះឃើញដើមឈើ ដែលមានគ្រោះថ្នាក់ អាចបាក់ធ្លាក់ប៉ះពាល់ដល់សុត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ