ក្រសួងណែ​នាំវិធីបង្ការគ្រោះថ្នាក់នៅកន្លែងមានទឹកជំនន់

ទឹកជំនន់កំពុងគំរាមកំហែងក្នុងសង្កាត់មួយជាយរាជធានីភ្នំពេញ

នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល​ អំពាវនាវទៅប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថា ជំងឺអាសន្នរោគ សត្វមានពិស និងជំងឺឆ្លងរាតត្បាតផ្សេងៗទៀត អាចនឹងកើតមាន ខណៈជំនន់ទឹកភ្លៀង កំពុងកើតឡើងជាបន្តបន្ទាប់។

នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល​ អំពាវនាវទៅប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថា ជំងឺអាសន្នរោគ សត្វមានពិស និងជំងឺឆ្លងរាតត្បាតផ្សេងៗទៀត អាចនឹងកើតមាន ខណៈជំនន់ទឹកភ្លៀង កំពុងកើតឡើងជាបន្តបន្ទាប់។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PNN អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាអ្នកជំនាញផ្នែកជំងឺឆ្លង លោក លី សុវណ្ណ បានផ្តល់វិធីសាស្រ្តបង្ការជំងឺឆ្លង និងការពារគ្រោះថ្នាក់មួយចំនួន ដូចជាត្រូវប្រើប្រាស់ទឹកស្អាត ឬទឹកដែលដាំឆ្អិនជានិច្ច កុំនៅជិតព្រៃស្កុកក្បែរកន្លែងលិចទឹក(អាចមានពស់) ហាមយកដៃទៅកាន់ខ្សែភ្លើងលិចទឹក បើមានករណីឆក់ខ្សែភ្លើង ត្រូវយកឈើឬជ័រទាញចេញហើយទាក់ទងទៅអ្នកជំនាញ។

លោក​ លី សុវណ្ណ បានបន្ថែមទៀតថា​ បន្ទាប់ពីទឹកស្រក អាចនឹងមានជំងឺម៉្យាងហៅថា ឡុកតូ ដែលឆ្លងតាមទឹក បណ្តាលឲ្យគ្រុនក្តៅ កន្ទួលរមាស់លើស្បែក ឈឺសាច់ដុំ ជំងឺផ្តាសាយនិងជំងឺមួយចំនួនទៀត​។

នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង​ (CDC)  ប្រកាសឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់ បើសិនដឹងថាមានជំងឺឆ្លងរាតត្បាតកើតឡើងច្រើនខុសពីធម្មតា ត្រូវទាក់ទងឬផ្តល់ព័ត៌មាននេះតាមរយៈលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ដោយមិនគិតថ្លៃគ្រប់ប្រព័ន្ធ។

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។