ចាប់​ខ្លួន​មនុស្ស​យ៉ាង​តិច​៣៩​នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​ថ្ងៃ​ម្សិល​មិញ

រូបភាពពី​​​​ នគរបាលជាតិ

មនុស្សដល់ទៅ ៣៩នាក់ ត្រូវបានឃាត់ខ្លួន​​ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសត្រឹមតែមួយថ្ងៃម្សិលមិញនេះ។ នេះបើតាមរបាយការណ៍នគរបាលជាតិ។

របាយការណ៍ដែលផ្សាយលើគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា បទល្មើសគ្រឿងញៀន១៩ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅទូទាំងប្រទេសកាលពីថ្ងៃទី០៣ ខែកុម្ភៈ ដោយឃាត់ខ្លួនមនុស្សដល់ទៅ ៣៩នាក់ ក្នុងនោះ ២៣នាក់មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

របាយការណ៍នគរបាលជាតិ បានឲ្យដឹងថា មនុស្សដល់ទៅ ១៧ ៧៤៧នាក់ ក្នុងនោះស្ត្រី ១ ៥៦៨នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​​នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន៨ ០៩៤ករណី នៅទូទាំងប្រទេសកាលពីឆ្នាំមុន ដោយបានកើនឡើងជិតដង បើធៀបនឹងតួលេខនៅឆ្នាំ២០១៦កន្លងមក។

បញ្ហាគ្រឿងញៀន ត្រូវបានរកឃើញនៅក្នុងការស្ទង់មតិកាលពីឆ្នាំ២០១៦ថា ជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ