សមត្ថកិច្ចឃាត់រថយន្តជនជាតិចិនគ្មានប័ណ្ណបើកបរ១៤គ្រឿង

រូបភាពពី គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ

រថយន្តជនជាតិចិនចំនួន១៤ គ្រឿង ត្រូវបានសមត្ថកិច្ច​ខេត្តព្រះ​សីហនុ​ឃាត់ទុកដោយសារ គ្មានប័ណ្ណបើកបរនិង​​ ប្រើប្រាស់ប័ណ្ណ​បើក​បរ​ មិន​ត្រឹម​ត្រូវ តាម​ច្បាប់​កំណត់​។

យោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះឲ្យដឹងថា  កាលពីម្សិលមិញ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឃាត់រថយន្តជនជាតិចិនចំនួន ១៤ គ្រឿងទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ជា​បណ្ដោះ​អាសន្ន ​​ដោយសារ​គ្មាន​ប័ណ្ណ​បើកបរ​ និង​​ប័ណ្ណ​បើក​បរ​ មិន​ត្រឹម​ត្រូវ​តាម​ច្បាប់។

បើតាមគេហទំព័រអគ្គស្នងការឲ្យដឹងទៀតថា រថយន្តចំនួន ១៤គ្រឿង ដែលសមត្ថកិច្ចចាប់បាននោះ គឺនៅ គោលដៅ ២ ក្នុងនោះ លើផ្លូវវិថី២ធ្នូ​ត្រង់ណុច​ជិត​សណ្ឋាគារ​សុខា​ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ និងមួយទៀតនៅ​លើផ្លូវ​វិថីឯករាជ្យ​ ត្រង់ចំណុច​ ស្តុបកាល់តិច​ ស្ថិតនៅសង្កាត់លេខ២​ ក្រុងព្រះសីហនុ​ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ