គជប៖ ចំនួនពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត ៨៥.៧៤% បានទៅ​បោះឆ្នោត

គណកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)​ អះអាងថា ​ប្រជាពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត​​ចំនួន​៨៥.៧៤%​ បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណតិ្តទី៤ ដែល​ទើប​បាន​បិទ​បញ្ចប់​នៅ​ម៉ោង​៣រសៀល​ថ្ងៃអាទិត្យ​ទី៤ខែ​មិថុនានេះ។

យោងតាម​សេចក្តី​ប្រកាស​មួយរបស់គ.ជ.ប​ ដែល​VODទទួលបាន​នៅមុននេះ​បន្តិច​ បានបង្ហាញថា​​ ចំនួន​បណ្តោះអាសន្ន​នៃអ្នក​ដែល​បានទៅ​បោះឆ្នោត​ជ្រើ​សរើស​​ក្រុម​ប្រឹក្សាឃុំ​សង្កាត់អាណត្តិ​ទី៤ គិត​ត្រឹម​ម៉ោង​៣រសៀល​នេះគឺ​មានចំនួន ៦ ៧៤៣ ៣២៩នាក់ (ប្រាំមួយលានប្រាំពីរសែន​បួនម៉ឺនបីពាន់បីរយម្ភៃ​ប្រាំបួននាក់) ក្នុង​ចំណោមពលរដ្ឋ​ចំនួនជាង ​៧ ៨៦៥ ០៣៣នាក់ ប្រាំពីលានប្រាំបីសែនប្រាំមួយម៉ឺនប្រាំពាន់សាមសិបបីនាក់)។​

យោងតាម​របាយការណ៍ដដែលនេះ​ខេត្ត​កែបនិង​ខេត្ត​ព្រះ​វិហារ​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន​ជាង​ខេត្ត​ផ្សេងទៀត ដោយពលរដ្ឋជាង​៩២%​បានទៅ​បោះឆ្នោត។​ ចំណែក​ពលរដ្ឋ​ដែល​ទៅបោះឆ្នោត​តិច​ជាង​គេគឺ​ខេត្ត​កំពង់​ធំ​ដែល​មាន​ពលរដ្ឋ​ត្រឹម​៨១%ជាង​បាន​ទៅបោះឆ្នោត៕

កាលពីបោះឆ្នោតជាតិឆ្នាំ ២០១៣ មានពលរដ្ឋចេញទៅបោះឆ្នោតចំនួន ៦៨,៥%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ