លោក​ ស ខេង ចូលរួមកិច្ចប្រជុំនៅប្រទេសអេស្ប៉ាញ៤ថ្ងៃ

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លោក ស ខេង

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួង ដើម្បីចួលរួមការប្រជុំ​ប្រចាំឆ្នាំលើកទី២៨ របស់វេទិកា CRANS MONTANA នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។​

តាមសេចក្តីប្រកាសព័ត៌មានពីខុទ្ទកាល័យលោក ស ខេង ចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា កិច្ចប្រជុំនោះចាប់ផ្តើមពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០១៧។

វេទិកា CRANS MONTATA គឺជាវេទិកាជួបជុំ ដែលមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី សមាជិកសភា ធុរកិច្ចជន និងអង្គការអន្តរជាតិជាច្រើនមកពីជុំវិញពិភពលោក។ ការប្រជុំនេះ​ ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការជាសកលលើវិស័យសេដ្ឋកិច្ចជាមួយនិងប្រទេសដែលមានសក្តានុពលទីផ្សារនិងប្រទេសជាច្រើនទៀត ក្នុងតបន់អាស៊ីកណ្តាល មជ្ឈឹមបូព៌ា អាហ្វ្រិក និងមេឌីទែរ៉ាណេ៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ