កម្ពុជា និង​បង់ក្លាដែស ​ពិចារណា​បើ​ក​ស្ថាន​បេសកម្ម​កាទូត​ជា​មួយគ្នា

រូបភាពពី ហ្វេសប៊ុក លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន

ប្រទេស​កម្ពុជា និង​បង់ក្លាដែស​ ​បាន​ពិចារណា​ពី​ការ​បើ​ក​ស្ថានទូត​ក្នុង​ប្រទេស​ទាំង​ពីរ​​ ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​បង់ក្លាដែស លោកស្រី សេក្ខ ហាស៊ីណា កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​​ទស្ស​នកិច្ច​នៅ​កម្ពុជា។ ​ក្នុង​សន្នីសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី៤ ធ្នូ​នេះ នាយក​រដ្ឋ​មន្ត្រី​បង់​ក្លាដែស លោក​ស្រី សេក្ខ ហាស៊ីណា បាន​​ថ្លែង​ថា ក្នុ​ង​ជំនួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ប្រទេស​ទាំង​ពីរ​បាន​ពិចារណា​ទៅ​លើការ​បើក​ស្ថាន​ទូត​រវាង​ប្រទេស​ទាំង​ពីរនាពេល​ខាង​មុខ ដោយ​លោក​ស្រី​ថា ​ដើម្បី​បង្កើន​ទំនាក់​ទំនងរវាង​ប្រទេស​ទាំងពីរ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​។

ក្នុង​នោះ​លោក​ស្រី​ក៏​រំពឹង​ដែរ​ថា តាម​រយៈការ​រឹត​ចំណងទំនាក់​ទំនង​នេះ នឹង​ធ្វើ​ឲ្យទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​​ទាំង​ពីរ ​កាន់​តែ​កើន​ឡើង​បន្ថែម​ទៀត​ផង​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នាយក​រដ្ឋ​មន្ត្រី​បង់​ក្លាដែស លោក​ស្រី សេក្ខ ហាស៊ីណា កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣ថ្ងៃគឺចាប់​​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ធ្នូនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ