នគរបាល​ជាតិ​ចោទ​កាំកុងត្រូល​កោះកុងថា អនុញ្ញាត​ឲ្យ​នាំ​ចូល​សាច់​ខូច​គុណភាព​

នគរបាលជាតិ បាន​ចោទ​មន្ត្រីកាំកុងត្រូលប្រចំាខេត្តកោះកុង​ថា បានបើកដៃឲ្យឈ្មួញនាំ​ចូល​ទំនិញ​ខូចគុណភាព​រាប់សិបតោនពីប្រទេសថៃ យក​មក​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ និង​នៅ​រាជ​ធានី​ភ្នំពេញ​។

នគរបាល​ជាតិ បាន​ចោទ​ប្រកាន់​មន្ត្រី​កាំកុងត្រូល​បែប​នេះ នៅ​ក្នុង​សេចក្ដី​រាយការណ៍​ចុះ​ផ្សាយ​លើ​វេប​សាយ​អគ្គ​ស្នងការ​នគរបាលជាតិនៅថ្ងៃ​នេះ ដោយ​អះ​អាង​ថា បាន​ដក​ស្រង់​សម្ដី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ជា​ច្រើន។

សេចក្ដី​រាយការណ៍​នោះ​ បាន​ផ្សាយ​ថា យ៉ាងហោចណាស់​គ្រឿងក្នុង ស្លាប ជង្គង់មាន់ និងប្រហិត​ខូចគុណ​ភាព​ចន្លោះ​ពី ១តោន ទៅ ២តោន ត្រូវបានសមត្ថកិច្ចគយ​កាំកុង​ត្រូល  អនុញ្ញាតិឲ្យនាំ​ចូលតាម​ច្រក​ទ្វារ​អន្តរ​​ជាតិ​​ចាំយាមខេត្តកោះកុងយ៉ាងគគ្រឹកគគ្រេងដដែល ដោយថា ទោះបីមុខទំនិញមួយនេះ ត្រូវ​បាន​រដ្ឋាភិបា​ល​​​បញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមរឹត​បន្តឹង​នៅតាមច្រកព្រំដែននានាទូទាំងប្រទេសក៏ដោយ។

សេចក្ដី​រាយការណ៍​បាន​រំលឹក​ឡើង​វិញ​ថា កាលពីថ្ងៃទី១៧ ខែតុលា​កន្លង​មក​ នគរបាលខេត្ត​កោះកុង បាន​ស្ទាក់​ចាប់​បាន​មុខសាច់​ខូចគុណភាព​ចំនួន ២តោន ខណៈ​ដែល​ពួកឈ្មួញ បាន​​ដឹកតាម​ម៉ូតូកង់​បី​មក​​ដល់ទីរួមខេត្ត។

ទោះជាយ៉ាងណា VOD មិនអាចសុំការបំភ្លឺពី​ប្រធានសាខាកាំកុង​ត្រូលប្រចំាខេត្តកោះកុង លោក ហ៊ុយ ភារម្យ បានទេនៅថ្ងៃនេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។