គេហទំព័រ គ.ជ.ប មានការលួចចូលរំខាន(Hack)

គេហទំព័រសម្រាប់ពិនិត្យមើលឈ្មោះអ្នកបោះឆ្នោត​មានអាសយដ្ឋាន ​www.voterlist.org.kh

គេហទំព័រសម្រាប់ពិនិត្យមើលឈ្មោះអ្នកបោះឆ្នោត​មានអាសយដ្ឋាន ​www.voterlist.org.kh

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា មានអ្នកលួចចូល​រំខានដល់គេហទំព័រពិនិត្យឈ្មោះក្នុងគេហទំព័រ គ.ជ.ប នាំឲ្យពិបាកក្នុងការចូលស្វែងរកឈ្មោះ​ ប៉ុន្តែថាមិនធ្វើឲ្យបាត់បង់ទិន្នន័យឬបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរបោះឆ្នោតនោះទេ។​

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា គេហទំព័រសម្រាប់ពិនិត្យមើលឈ្មោះអ្នកបោះឆ្នោត​មានអាសយដ្ឋាន ​www.voterlist.org.kh ​រងការរំខាន​ពីក្រុមអ្នកលួចទិន្នន័យ។ លោកថា​អ្នកដែលចូលរំខាននោះនៅក្រៅប្រទេស តែលោកមិនប្រាប់ថានៅប្រទេសណាមួយនោះទេ។

ទោះយ៉ាងណា លោក ហង្ស ពុទ្ធា បញ្ជាក់ថា បញ្ហានោះដោះស្រាយហើយ ចំណែកទិន្នន័យនានាមិនមានការប៉ះពាល់ទេ ម្យ៉ាងទៀតពេលនេះទាំងអ្នកជំនាញខ្មែរនិងជនជាតិជប៉ុនកំពុងតាមដាន។​

លោក ហង្ស ពុទ្ធា ក៏បានអំពាវនាវកុំ​ឲ្យសាធារណជនមានការព្រួយបារម្ភ ព្រោះលោកថាទិន្នន័យដើម​ មិនមែនទុកនៅក្នុងគេហទំព័រនោះមួយកន្លែងទេ គឺមានកន្លែងសុវត្ថិភាពផ្សេងៗទៀតសម្រាប់រក្សាទុក៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។