លោក ស ខេង ណែនាំមន្ត្រីថ្នាក់ក្រោម​ឲ្យយកចិត្តទុកដាក់បន្ថែមទៀត​​បម្រើពលរដ្ឋ​

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង​ កាលពីកន្លងទៅ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងប្រធាន​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។​

នៅក្នុងកិច្ចប្រជុំ​លើកទិសដៅឆ្នាំ២០១៧​របស់​ គ.ជ.អ.ប កាលពីថ្ងៃពុធម្សិលមិញ លោក ស ខេង មានប្រសាសន៍ថា ការផ្តល់សេវារដ្ឋបាលសាធារណៈគឺជារឿងសំខាន់​ដែលមន្ត្រី​ថ្នាក់ជាតិត្រូវចូលរួមអនុវត្ត។​ លោកបន្តថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋនៅពេលកន្លងនៅមានបញ្ហាខ្លះ ហើយជំរុញឲ្យអ្នកពាក់ព័ន្ធខំបំពេញការងារឲ្យល្អប្រសើរជាងបច្ចុប្បន្ននេះ។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។​​

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមធ្លាប់លើកឡើងថា ការអភិវឌ្ឍនៅថ្នាក់ក្រោម​កំពុងជួបបញ្ហាដោយសារអាជ្ញាធរ និងប្រជាពលរដ្ឋ​ មិនសូវមានទំនាក់ទំនងគ្នានាំឲ្យការអភិវឌ្ឍឬការផ្តល់សេវាមិនចំអ្វីដែលពលរដ្ឋត្រូវការនិងនាំឲ្យកើតមាន​អំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ