អាមេរិកពង្រឹងសកម្មភាពលុបបំបាត់គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក William A. Heidt នាពេល​កន្លង​ទៅ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A. Heidt បានទៅទស្សនានៅខេត្តរតនគិរី ក្នុងគម្រោងមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការលុបបំបាត់គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក។

សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា លោក Heidt បានចុះទៅដល់អង្គការ Norwegian People’s Aid (NPA) និង អាជ្ញាធរជួយជនរងគ្រោះ និងសកម្មភាពមីនកម្ពុជា (CMAA) នៅខេត្តរតនគិរីនាថ្ងៃព្រហស្បតិ៍នេះ។ លោកបានជួបជាមួយអ្នកភូមិចំនួនប្រហែល១០០នាក់ ទស្សនាពីបច្ចេកទេសហិតរក​យុទ្ធភណ្ឌផ្ទុះដោយសត្វសុនខ និងមើលពីរបៀបដែលក្រុមការងារកំណត់តំបន់ដែលត្រូវដោះយុទ្ធភណ្ឌ​មិនទាន់ផ្ទុះ។

នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង១១៤លានដុល្លា សំរាប់គំរោងមនុស្សធម៌នៅកម្ពុជា ដើម្បីដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ដែលសល់ពីជំលោះផ្ទៃក្នុងនិងជំលោះក្នុងតំបន់។

អង្គការ NPA ស្ថិតក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកយកធ្វើជាដៃគូ ក្នុងការលុបបំបាត់សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ ដៃគូដទៃទៀតដែលធ្វើការសិក្សាអង្កេតទ្រង់ទ្រាយធំ និងប្រតិបត្តិការដោះមីន រួមមានអង្គការ HALO Trust, Mines Advisory Group (MAG), Cambodia Mine Action Center (CMAC) និងអង្គការ Cambodian Self Help Demining ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ