តុលាការ​អាមេរិក​បន្ត​ច្រាន​ចោល​បណ្ដឹង​ឧទ្ធរណ៍​ពី​រដ្ឋបាល​លោក ត្រាំ

ការ​ប្រ​ឆាំង​តវ៉ា​និង​បទ​បញ្ជា​របស់​​ត្រាំ​(រូបភាពពី​ទីភ្នាក់​ងារ​ព័ត៌មា​ន​ Reuters)

សាលា​ឧទ្ធរណ៍​អាមេរិក នៅ​ថ្ងៃ​ណេះ បាន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​ពី​ក្រសួង​យុត្តិធម៌​អាមេរិក ដែល​ទាម​ទារ​ឲ្យ​ស្ដារ​បទ​បញ្ជា​របស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ឡើង​វិញ ដែល​បទ​បញ្ជា​នោះ​បាន​ហាម​ឃាត់​ពលរដ្ឋ​មក​ពី​ប្រទេស​មូស្លីម​ចំនួន ៧ និង​ជន​ភៀស​ខ្លួន មិន​ឲ្យ​ចូល​អាមេរិក​ជា​បណ្ដោះ​អាសន្ន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​អាមេរិក បាន​និយាយ​ថា សាលាឧទ្ធរណ៍​បាន​ច្រាន​ចោល​បណ្ដឹង​ឧទ្ធរណ៍​ពីរដ្ឋ​បាល​ ដែល​ទាមទារ​ឲ្យ​រក្សា​បទ​បញ្ជា​របស់​ប្រធានាធិបតី។

ក្រសួង​យុត្តិធម៌ បាន​ដាក់​បណ្ដឹង​ឧទ្ធរណ៍​មួយ​ថ្ងៃ​ក្រោយ​ពី​ចៅក្រម​សហព័ន្ធ​នៅ​ទីក្រុង​ស៊ីអាថល ចេញ​បញ្ជាឲ្យ​ដក​បម្រាម​របស់​លោក ត្រាំ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​កន្លង​មក​នេះ បាន​ចេញ​បញ្ជា​ហាម​ឃាត់​ពលរដ្ឋ​មក​ពី​ប្រទេស​មូស្លីម​ចំនួន ៧ មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក​រយៈ​ពេល ៩០​ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ