គ.ជ.ប៖ បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៨ មានជាង៨លាន៥សែននាក់

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

របាយការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញ​ថា​លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ៨លាន៥សែននាក់។

របាយការណ៍របស់ គ.ជ.ប ចេញផ្សាយនៅថ្ងៃនេះ ឲ្យដឹងថា អ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៨ មាន ៨ ៥៤៤ ៨៨៥នាក់ ក្នុងនោះ ស្រីមានចំនួន ៤ ៥៥៦ ៦៤២នាក់ និងមានការិយាល័យបោះឆ្នោតចំនួន ២៣​ ២៩៤។

បើតាមរបាយការណ៍របស់ គ.ជ.ប បញ្ជីឈ្មោះបោះឆ្នោតថ្មី មានការកើនឡើងប្រមាណ២សែននាក់ បើធៀបនឹងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលមានចំនួន ៨ ៣៨០ ២១៧នាក់ និងមានការិយាល័យចំនួន ២៣ ៣២៥ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ