ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​៤៣​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ថ្ងៃ​នេះ

ពលរដ្ឋនៅអាមេរិក​តវ៉ាប្រឆាំងការចាប់បញ្ជូនពលរដ្ឋខ្មែរឲ្យត្រឡប់ទៅប្រទេសកំណើតវិញ(រូបពី ភ្នំពេញប៉ុស្តិ៍)

ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ដល់​ទៅ ៤៣​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ ទៅ​តាម​កិច្ច​ព្រម​ព្រៀ​ង​​ដ៏​ចម្រូង​ចម្រាស់​មួយ​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​ក្រុង​វ៉ាស៊ីងតោន​កាល​ពី​ជាង ១៦​ឆ្នាំ​មុន។

សា​​រព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News បាន​ចុះ​ផ្សាយ​ថា ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ ៤៣​នាក់ ក្នុង​នោះ​មាន​ទាំង​ស្ត្រី ៣​នាក់​ផង​ដែរ ត្រូវ​បាន​បញ្ជូន​តាម​យន្តហោះ​មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ៧​កន្លះ​ព្រឹក​ថ្ងៃ​នេះ។

VOD មិនអាចសុំព័ត៌មានកំអិតពី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោក កែវ វណ្ណ​ថន បាន​ទេ​ដោ​យទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។

កាលពីឆ្នាំ២០០២ កម្ពុជាបានចុះអនុសារណៈនៃការយោគយល់​គ្នា (MoU) ជាមួយសហរដ្ឋអាមេរិក ដោយ​យល់​ព្រម​ទទួលយ​ក​ព​ល​​រដ្ឋអាមេរិក​ដើម​កំណើត​វិ​ញ បើពួកគេទៅរស់នៅទីនោះ ហើយបានប្រព្រឹត្តិល្មើសទៅនឹងច្បាប់របស់សហរដ្ឋអាមេរិកនោះ។

ប៉ុន្តែ កន្លងទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្លាប់រិះគន់អាមេរិកជុំ​វិញ​ការបញ្ជូនពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ទាំង​នោះ មកកាន់កម្ពុជាវិញ ថា ជា​រឿ​ង​​​អមនុស្សធម៌មួយ នៅពេលពួកគេទទួលទោសចប់ហើយ ប៉ុន្តែ ពួកគេត្រូវ​បែកចេ​ញពីក្រុ​មគ្រួ​សា​​​រថែ​មទៀត។

លោក ហ៊ុន ​​សែន ធ្លាប់ជំរុញឲ្យអាមេរិក​ឲ្យ​ពិចារណាក្នុងនាមប្រទេសមហាអំណាច គោរពសិទ្ធិមនុស្ស ធ្វើវិសោធនកម្មកែប្រែ កិច្ច​​ព្រ​មព្រៀងនេះឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ