ក្រសួងទទួលស្គាល់សញ្ញាបត្រពេទ្យមកពីវៀតណាមបន្ទាប់ពីមានការស្នើអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី

រូបភាពពី ហ្វេសប៊ុកក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលប្រកាសទទួលស្គាល់សញ្ញាបត្រពេទ្យរបស់និស្សិតដែលបានបញ្ចប់ការសិក្សាមកពីប្រទេសវៀតណាម បន្ទាប់ពីពួកគេស្នើឲ្យមានការអន្តរាគមន៍ជួយពីនាយករដ្ឋមន្រ្តីហ៊ុន សែន។

កាលពីពេលថ្មីៗនេះក្រុមនិស្សិតពេទ្យទាំងនោះតែងតែស្នើនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ឲ្យលោកជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ឲ្យពួកគេដែល​ជា​និស្សិត​អាហា​រូបករណ៍​​​មក​ពី​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ករណីក្រសួងសុខាភិបាលមិនទទួលស្គាល់សញ្ញាបត្ររបស់ពួកគេ។ ​​

ទោះបីជាយ៉ាងណាក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ០៤​ខែ ឧសភា ស្ដីពីការ​ទទួលស្គាល់​សញ្ញាបត្រវេជ្ជបណ្ឌិតមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងសេចក្ដីជូនដំណឹងដដែលលើកឡើងថា៖ «ក្រសួងសុខាភិបាលសម្រេចទទួលស្គាល់សញ្ញាបត្រវេជ្ជបណ្ឌិតដែលត្រឹមត្រូវចេញដោយគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលស្របច្បាប់ពីសាធារណៈសង្គមនិយមវៀតណាម»

ក្នុងសេចក្ដីជូនដំណឹងដដែលក្រសួងសុខាភិបាលលើកឡើងថាការទទួលស្គាល់សញ្ញាបត្រនេះធ្វើឡើងក្រោយពីក្រសួងបានពិនិត្យ និងពិភាក្សាឡើងវិញ ដោយមានការ​ឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ