ឧទ្ធរណ៍សម្រេចមិនដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំទេ

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលាក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយបន្ដឃុំខ្លួនប្រធានអតីតបក្សប្រឆាំង លោក កឹម សុខា ដដែល។

នៅព្រឹកថ្ងៃអង្គារនេះ​ សាលាឧទ្ធរណ៍បានបើកសវនាការជាអសាធារណៈមួយ លើបណ្ដឹងសាទុក្ខរបស់ក្រុមមេធាវីការពារក្ដី ដែលសុំឲ្យដោះលែង លោក កឹម សុខា ​បានក្រៅឃុំជាបណ្ណោះអាសន្ន។

ប៉ុន្ដែ មេធាវីម្នាក់ ដែលការពារក្ដីឲ្យលោក កឹម សុខា គឺលោក ផែង ហេង ប្រាប់ VOD នៅថ្ងៃនេះថា ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ​សម្រេច​មិន​ដោះលែង លោក ​កឹម​ សុខា​ ឲ្យ​នៅ​ក្រៅ​ឃុំ​ឡើយ ពាក់ព័ន្ធសំណុំរឿងដែលតុលាការចោទថា បានឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំមុន និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោម​ការ​ចោទប្រកាន់​ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីប ដែលលោកថ្លែងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ