រដ្ឋា​ភិ​បាល​រំ​ឭ​ក​ឈ​ប់​ឲ្យ​តែង​តាំង​មន្ត្រី​តាម​របៀ​បគ្រួ​សារ​និយ​ម​

ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី៥ មិថុនា ២០១៨ (រូបភាព៖ ទំព័រហ្វេសប៊ុកលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន)

ប្រ​មុខ​រដ្ឋាភិ​បាល​ រំឭក​ឈប់​ឲ្យតដំឡើងឋា​នៈមន្ត្រី តាម​របៀប​បក្ខ​ពួក​ និងគ្រួសារនិយម ដោយថា​ប្រព័ន្ធដឹ​កនាំបែប​នេះ មិន​ទ​ទួល​បា​ន​​​កា​​​​រ​​​គាំ​ទ្រ​ពី​​អ្ន​ក​នៅក្រោ​​ម​​ឱវា​ទ​ទេ​​។

លោ​កនាយក​រ​ដ្ឋ​ម​ន្ត្រី ហ៊ុន​ ​សែន ​ក្នុងពិ​ធីចែ​ក​​ស​​ញ្ញាបត្រ ដល់សិស្ស​មន្ត្រីនៃសាលា​ភូ​មិ​ន្ទ​​រដ្ឋ​បា​ល ក្នុងរាជ​ធានី​​ភ្នំ​​ពេ​ញ​ ​នាថ្ងៃទី៥​ខែ​មិថុ​នានេះ​ បាន​​រំឭកថា​ មន្ត្រីឡេមឡឺម និងមន្ត្រី​ចាំ​​តែ​​​​ធ្វើ​​​របាយកា​រណ៍​ប្រា​​ប់​​​មកថ្នាក់លើ និងស្តីបន្ទោ​សមន្ត្រីថ្នា​ក់ក្រោម​ ថា​ជា​ម​​ន្ត្រី​បង្ក​គ្រោះថ្នា​ក់​ដល់ប្រជាប្រិយភាព របស់ក្បាលម៉ាស៊ីនដឹកនាំ។

មេដឹកនាំរូបនេះ លើកឡើងទៀតថាការដំឡើងឋានៈ ឬតែងតាំងតួនាទី មន្ត្រីណាមួយ តាមរបៀបបក្ខពួក និងគ្រួ​សារ​និ​យម​ ដោយ​មិនផ្តោ​​តលើសមត្ថភាពនោះ ជា​ប្រព័​ន្ធដឹកនាំមួយ មិនទទួលបានការគាំទ្រពីមន្ត្រីថ្នាក់ក្រោមទេ។

ការតែងតាំងតាមរបៀបបក្ខពួកនិយម​ឬគ្រួសារនិយមណាមួយ វាមិនត្រូវបានទទួលស្វា​គមន៍ពីសំណា​ក់មន្ត្រីនៅ​ក្រោម​ឱ​​វាទ របស់យើងនោះទេ។ចំណុននេះក៏រំឭកដាស់តឿនចំពោះថ្នាក់ដឹកនាំតាមស្ថាប័ន និងរំឭកដាសតឿនចំពោះថ្នាក់ខេត្ត រាជធានីត្រូ​វ​តែ​​​ង​​តាំង​យ៉ាងណាឲ្យស្រប ហើយយកល្អបើកឲ្យមានការប្រឡងប្រជែងជាការល្អបំផុតហើយ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា បញ្ហាគ្រួសារ និងបក្ខពួកនិ​យម បា​នចា​ក់​គ្រឹះ​​​​​ជ្រៅ​ក្នុងស្ថាប័នរដ្ឋ និងជួរមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ លោកបន្ថែមថាបញ្ហានេះស្ទើរតែពិបាកធ្វើកំណែទម្រង់ទៅហើយ។ ប៉ុន្តែលោកថា បើ​ចង់​​ធ្វើ​​​កំ​​ណែទម្រង់ពិតប្រាកដ ទាល់​តែមេ​ដឹក​នាំកំពូលៗ ក្នុងជួររដ្ឋាភិបាលធ្វើគំរូមុនគេ។

បើតាមលោក សន ជ័យ មន្ត្រីអែបអប ឡេមឡឺម ច្រើនបានឡើងបុណ្យស័ក្តិ ប៉ុន្តែថាមន្ត្រីដែល​មានសមត្ថភា​ពច្រើនគេ​មើ​លរំ​ល​ង ​ដែលនេះជាផ្នែកមួយជំរុញឲ្យមានអយុត្តិធម៌សង្គម។

ការអនុវត្តនូវគំនិតបក្ខពួកនិយម សែស្រឡាយនិយមហ្នឹង នៅក្នុងរដ្ឋបាលសាធារ​ណៈក្តី នៅក្នុងកង​កម្លាំងប្រ​ដាប់អាវុធ​ក្តី វាជាទ​ម្រង់មួយមានឫសគល់មួយជ្រៅ ដែលបានរួមចំណែកជំរុ​ញឲ្យមានអយុត្តិធម៌សង្គ​មផងដែរ

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ

ទោះជាយ៉ាងណាកា​ល​​ពី​ខែមុន លោក ហ៊ុន​ សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក នឹងពិនិត្យមើលឡើងវិញ ចំពោះ​​​ឋានន្តរស័ក្តិ និង​​​​តួ​​នាទីរបស់មន្ត្រីរាជកាស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានដំឡើងនៅតាមក្រសួង និងស្ថាប័នរដ្ឋទាំងអស់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ