តំណាងប្រជាពលរដ្ឋមកពី ៥ភូមិ ស្នើរខាងសុរិយោដី ធ្វើប្លង់ជូនពួកគាត់វិញ

តំណាងប្រជាពលរដ្ឋមកពី ៥ភូមិ ក្នុងសង្កាត់លលស ក្រុងពោធិ៍សាត់ ដែលមានដីធ្លីរងផលប៉ះពាល់ពីការធ្វើប្រឡាយ បានស្នើរសុំទៅខាងសុរិយោដី ឲ្យកាត់ឈ្វាលដីដែលនៅសេសសល់ធ្វើប្លង់ជូនពួកគាត់វិញ ព្រោះអីដីរបស់ពួកគាត់កន្លងមកសុទ្ធតែមានប្លង់រឹងទាំងអស់រួចមកហើយ។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយ នឹងពិគ្រោះយោបល់ថ្នាក់ក្រុង ដែលធ្វើនៅបរិវេណវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ។

លោក ឈ ម៉ៅ ប្រធានការិយាល័យ ភូមិបាលក្រុង បានឡើងបកស្រាយថា ខាងជំនាញមិនទាន់មានគោលការណ៍ពីថ្នាក់លើឲ្យកាត់ដីធ្វើប្លង់ជូនប្រជាពលរដ្ឋវិញនៅឡើយទេ តែបើប្រជាពលរដ្ឋចង់ធ្វើគឺដាក់ពាក្យមក ខាងលោកនឹងធ្វើជូន តែត្រូវបង់សេវាធម្មតាតាមតម្លៃរដ្ឋកំណត់។
ប៉ុន្តែ ការលើកឡើងរបស់លោក ឈ ម៉ៅ ធ្វើឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់មិនសប្បាយចិត្ត ។

អ្នកស្រី សា វឿន បាននិយាយថា៖ “គ្មានអ្នកណាព្រមទេ ដីគេនៅសុខៗ រដ្ឋមកជីកប្រឡាយកាត់ឲ្យខូចដីគេ ហើយ ឲ្យគេទៅធ្វើប្លង់ខ្លួនឯង បង់ថ្លៃសេវាទៀត”។
លោក ចាប នាង អភិបាលក្រុង មានប្រសាសថា៖ “បញ្ហានេះជារឿងក្តៅ ហើយវាលើសដែនសមត្តកិច្ចរបស់ក្រុង ដោយលោកមានប្រសាសន៍ថា “ខ្ញុំនឹងយកបញ្ហានេះទៅរាយការណ៍ជូនអភិបាលខេត្ត នៅប្រជុំថ្ងៃស្អែកលទ្ធផលយ៉ាងណា ខ្ញុំផ្តល់ព័ត៌មានតាមរយះសង្កាត់” ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។