ក្រសួងរំឭកឲ្យ​ពលករទៅធ្វើការនៅក្រៅប្រទេសធ្វើឯកសារពីរដ្ឋមិនគិតថ្លៃ

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ក្រើន​រំឮក​ដល់​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ឲ្យស្វែងរកសេវាធ្វើឯកសារផ្លូវច្បាប់នានាពីស្ថាប័នរដ្ឋដោយមិនអស់លុយ កុំឲ្យធ្វើតាមរយៈក្រុមហ៊ុនឬមេខ្យល់អាចអស់លុយច្រើន​។​

​សេចក្តី​ប្រកាសព័ត៌មាន​​របស់ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា បានឲ្យដឹងថា សម្រាប់ពលករដែលទៅធ្វើការក្រៅប្រទេសតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចសុំធ្វើលិខិតឆ្លងដែន ពីនាយកដ្ឋានលិខិតឆ្លងដែន​ មានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកពលរដែលបានធ្វើការងារស្របច្បាប់នៅក្រៅប្រទេសមានការទទួស្គាល់ និង មានឯកសារបញ្ជាក់ពីក្រសួងការងារ អាចទាក់ទងធ្វើលិខិតឆ្លងដែនបានទាំងនៅ រាជធានីភ្នំពេញ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។​

ការប្រកាសរបស់ក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងស្របពេលដែលពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃបានអនុវត្តន៍ច្បាប់ថ្មី ចាប់បញ្ជូនមកកម្ពុជាវិញ​បន្តបន្ទាប់ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

សេចក្តីប្រកាសព័ត៌មានរបស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្មក៏បាន ប្រកាសពីតម្លៃនៃការធ្វើលិខិតឆ្លងដែនសម្រាប់ពលរដ្ឋទូទៅដែរគឺ១០០ដុល្លារ​អាមេរិក​សម្រាប់ក្នុងពេល​២០​ថ្ងៃ ១៥០ដុល្លារអាមេរិកក្នុង​ពេល ១០​ថ្ងៃ និង២០០​ដុល្លារអាមេរិកក្នុង​ពេល១ថ្ងៃ៕

ហ៊ាង សុគន្ធារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ