កម្ពុជាចំណាយ​ថវិកាលើ​មជ្ឈមណ្ឌលតំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន២ឆ្នាំ​

​កម្ពុជា​នឹង​ទទួល​ខុស​ត្រូវ​លើ​ថវិកា​ទាំង​ស្រុង​សម្រាប់​ដំណើរ​ការ​មជ្ឈមណ្ឌលតំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) ក្នុង​កំឡុង​ពេល​២​ឆ្នាំ​ដំបូង​គឺឆ្នាំ​២០១៧និង២០១៨។​

​សេចក្តី​ប្រកាស​​ព័ត៌មាន​របស់ក្រសួង​ការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជាឲ្យដឹងថា កិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី៣ខែកក្កដាកន្លងទៅនេះ មានការពិភាក្សាពិនិត្យលើថវិកាឆ្នាំ២០១៧ រៀបចំផែនការការងារឆ្នាំ ២០១៧-២០១៨ និងការជ្រើសរើសនាយកប្រតិបត្តិ។​ ក្នុងសេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំនេះ កម្ពុជាទទួលខុសត្រូវលើការចំណាយ។​

មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) ដែល​មាន​ លោក គ្រីស្តូហ្វឺរ ម៉ុនតេរ៉ូ ជា​ប្រធាននៃ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ក្នុង​ពេល​បច្ចុប្បន្នត្រូវ​បាន​ផ្តួច​ផ្តើមគំនិត​បង្កើត​ដោយ​ លោក ហ៊ុន សែន ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើក​ទី២១ ឆ្នាំ២០១៦ ដែល​មាន​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។

មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន(ARMAC) នឹង​ក្លាយ​ជា​មជ្ឃមណ្ឌល​មួយ​ដែល​អនុញ្ញា​តឲ្យ​ប្រទេស​សមាជិក​អាស៊ាន​បាន​សិក្សា ទទួល និងចែក​ចាយ​​ចំណេះ​ដឹង​ពីផលប៉ះពាល់នៃសំណល់គ្រាប់បែកក្រោយ​សង្គ្រាម និង​លើកទឹកចិត្តឲ្យជួយរកដំណោះ​ស្រាយផង​ដែរ៕

ហ៊ាង សុគន្ធារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ