រដ្ឋាភិបាលឲ្យស្ថានកុងស៊ុលកម្ពុជានៅក្រៅប្រទេសយកចិត្តទុកដាក់លើពលករ

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី

ក្រសួងការបរទេសកម្ពុជាបានប្រាប់ដល់ស្ថានទូត និងស្ថានអគ្គកុងស៊ុលខ្មែរនៅក្រៅប្រទេស បង្កើនការយកចិត្តទុកដាក់លើការរស់នៅ និងការងាររបស់ពលករ ខណៈពួកគេទទួលរងបញ្ហាសុខភាព និងគ្រោះថ្នាក់នៅកន្លែងធ្វើការ។

យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សន្ទរី បានទទូចយ៉ាងដូចច្នេះ បន្ទាប់ពីរកឃើញថាពលករខ្មែរធ្វើការនៅក្រៅប្រទេស គឺច្រើនជួបបញ្ហាសុខភាពរហូតដល់បាត់បង់ជីវិត ជួបបញ្ហានៅកន្លែងការងារ និងគ្រោះថ្នាក់ចរាចរណ៍។

បើតាមសេចក្ដីប្រកាស ក្រសួងការបរទេសទទូចឲ្យស្ថានទូត និងស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅបរទេស បង្កើនការយកចិត្តទុកដាក់ខ្ពស់លើសុខមាលភាពរបស់កម្មករ តាមរយៈការជួយពិនិត្យនិងអប់រំអំពីបញ្ហាសុខភាពដល់ពួកគេ សហការជាមួយអាជ្ញាធរនៃប្រទេសម្ចាស់ផ្ទះ ដើម្បីណែនាំពីសុវត្ថិភាពការងារ និងកែលម្អលក្ខខណ្ឌការងារមួយចំនួនដល់ពលករខ្មែរ។

បើតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយរបស់មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ឲ្យដឹងថា នៅឆ្នាំ២០១៧ កម្ពុជាបានបញ្ជូនពលករទៅធ្វើនៅក្រៅប្រទេសប្រមាណជាង៩ពាន់៣រយនាក់(៩៣៣៤នាក់) ដោយថា ពលករខ្មែរច្រើនជួបបញ្ហាសុខភាព គ្រោះថ្នាក់ការងារ ការប្រមាថមាក់ងាយពីម្ចាស់ផ្ទះ និងអំពើរំលោភបំពានផ្លូវភេទជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ