ប្រជាពលរដ្ឋស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ តវ៉ាបិទផ្លូវឲ្យបញ្ជុះតម្លៃអគ្គិសនី​

(អគ្គស្នងការដ្ឋាននគរបាលជាតិ)

ប្រជាពលរដ្ឋនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានតវ៉ាបិទផ្លូវ ដើម្បីទាមទារឲ្យអាជ្ញាធរអន្តរាគមន៍ បញ្ជុះតម្លៃអគ្គិសនី ដោយពួកគាត់អះអាងថា នៅក្នុងស្រុកនេះ អគ្គិសនីថ្លៃជាងស្រុកផ្សេងៗទៀតនៅក្នុងខេត្តជាមួយគ្នា។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធនេះ ពលរដ្ឋនាំគ្នាបិទផ្លូវនៅរង្វង់មូលស្រុកត្រពាំងប្រាសាទ។​ ពលរដ្ឋបានទាមទារ៣ចំណុចគឺ បញ្ជុះតម្លៃអគ្គិសនីពី២០៥០រៀល មកត្រឹម ១៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ពិនិត្យនាឡិកាវាស់អគ្គិសនីឲ្យបានត្រឹមត្រូវនិងមុនពេលផ្លាស់ប្តូរនាឡិកាវាស់អគ្គិសនីត្រូវជូនដំណឹងដល់ពលរដ្ឋ។​

បន្ទាប់ពីការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋ​ អភិបាលស្រុក​ ត្រពាំងប្រាសាទ លោក​នូវ សំដាររិទ្ធ បានសម្របសម្រួលជាមួយពលរដ្ឋ​ នឹងរៀបចំបញ្ហាទាំងនេះទៅអាជ្ញាធរថ្នាក់លើបន្ត៕

ថាញ់ ចន្ទសុធារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ