ធនាគារពិភពលោក​តែងតាំងប្រធាន​ថ្មីប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា

ធនាគារពិភពលោក​បានតែងតាំង ប្រធានថ្មីម្នាក់​សម្រាប់គ្រប់គ្រងនៅក្នុងប្រទេសចំនួនបីគឺប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីបំពេញតួនាទី សម្រាប់ពង្រឹងភាពជាដៃគូជាមួយនឹងប្រទេសជាអតិថិជន។​

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក​ ចេញផ្សាយពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ខែកក្កដា បានឲ្យដឹងថា នាយិកាថ្មីប្រចាំប្រទេសបីនេះគឺលោកស្រី ​អេឡែន ហ្គោលស្ទីន ដែលធ្លាប់បានបំពេញការងារជាមួយធនាគារពិភពលោក​ជាង៣០ឆ្នាំ។​

លោកស្រី អេឡែន ហ្គោលស្ទីន មានឯកទេសក្នុងការងារភាពជាអ្នកដឹកនាំចំរុះបែបនិងការគ្រប់គ្រងនិងត្រួតពិនិត្យ ហើយនាពេលថ្មីៗនេះ លោកស្រីកាន់តំណែងជានាយិកាប្រចាំប្រទេសនៅបាល់កានខាងលិចក្នុងតំបន់អឺរ៉ុបនិងអាស៊ីកណ្តាលដែលមានស្នាក់ការនៅ វីអេណា។ មុននឹងកាន់តួនាទីនៅតំបន់អឺរ៉ុប លោកស្រី ហ្គោលស្ទីន បានកាន់តួនាទីជានាយិកាប្រចាំប្រទេសបង់ក្លាដេសនិងនេប៉ាល់ ដែលប្រចាំទីក្រុងដាក់កា។

ធនាគារពិភពលោក កំពុងគាំទ្រគម្រោងសកម្មចំនួន៤៣នៅក្នុងប្រទេសទាំងបីនេះ ដែលមានទឹកប្រាក់ជាង ២,៧ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ