មន្រ្តីគយឲ្យដឹងថាភ្លុកដំរីជាង៦០០គីឡូដែលនាំចូលមកពីទ្វីបអាហ្វ្រិចត្រូវបានមន្ត្រីសាខាគយប្រចាំច្រកទ្វាអន្តរជាតិ ក្រុងព្រះសីហនុ រកឃើញក្នុងកុងទឺន័រនៅថ្ងៃទី៥ ខែសីហានេះ។
ប្រធានសាខាគយនិងរដ្ឋាករប្រចាំកំពង់ផែក្រុងព្រះសីហនុ លោក គិន លី ប្រាប់វីអូឌីឲ្យដឹងថាភ្លុកដំរីដែលមានទម្ងន់៦១៣គីឡូនោះត្រូវបានដឹកចូលពីទ្វីបអាហ្រ្វីក ទុកចោលនៅក្នុងកំពុងផែស្វយ័តក្រុងព្រះសីហនុរយៈពេល២ឆ្នាំហើយ។ លោកបន្តថាភ្លុកដំរីនោះត្រូវបានរកឃើញដោយដឹកជាមួយពោត។
គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០១៤ មន្ត្រីសាខាគយកំពង់ផែអន្តរជាតិខេត្តព្រះសីហនុធ្លាប់ចាប់បានភ្លុកដំរីជាង៣តោន៕