ភ្លើងឆេះរោងចក្រផលិត​ទឹកផ្លែឈើ Yeo’s

ភ្លើងឆេះរោងចក្រផលិត​ទឹកផ្លែឈើ Yeo’s (រូបភាពពី FreshNews)

សមត្ថកិច្ចបានអះអាងថា រោងចក្រផលិតទឹកផ្លែឈើ Yeo’s ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ បានឆេះនៅពេលថ្ងៃនេះ ប៉ុន្តែនៅមិនទាន់ដឹងមូលហេតុនិងទំហំនៃការខូចខាតនៅឡើយទេ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ ប្រាប់VODថា ភ្លើងបានឆេះរោងចក្រផលិតទឹកផ្លែឈើ Yeo’s ក្នុងខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែលោកថា សមត្ថកិច្ចនៅមិនទាន់បានសរុបចំនួនអ្នករងរបួសនិង ទំហំនៃការខូចខាតនៅទ្បើយទេ។

ទោះយ៉ាងណា វីឌីអូ ដែលបង្ហាញតាមបណ្តាញសង្គមហ្វេសបុកគឺបង្ហាញពីផ្សែងខ្មៅទ្រង់ទ្រាយធំហុយទៅលើអាកាសនិងប្រភពខ្លះទៀតអះអាងថា អ្នកធ្វើការមួយចំនួនក្នុងរោងចក្រនោះគេរកឃើញថាបានសន្លប់៕ ដោយលោក ពៅ មេត្តា និង ហ៊ុន ឌីម៉ូ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ