ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះ​ក្នុង​ខែ​កញ្ញា​កន្លង​មក

គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​កន្លងមក (រូបថតពីបណ្តាញសង្គម​​)

មន្ត្រីនគរបាលកម្ពុជា បានឲ្យដឹងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកញ្ញាឆ្នាំ២០១៦នេះ បានថយចុះចំនួន ៧ភាគរយ បើ់ធៀបទៅនឹងខែកញ្ញាឆ្នាំ២០១៥កន្លងមក។

អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន បានថ្លែងក្នុងពិធីបូកសរុបលទ្ធផលត្រួតពិនិត្យចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២៧៥ករណី បានកើតឡើង នៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្ស ១៣៣នាក់ និងបង្កឲ្យមនុស្ស ៤៣៥នាក់រងរបួស។

ផ្អែកតាមតួលេខនគរបាលចរាចរណ៍កម្ពុជា ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកញ្ញាឆ្នាំ២០១៦នេះ បានធ្លាក់ចុះ ១៩ករណី បើធៀបទៅនឹងខែកញ្ញាឆ្នាំ២០១៥កន្លងមក ខណៈចំនួនអ្នកស្លាប់ក៏បានចុះចំនួន ១៨នាក់ផងដែរ ហើយចំនួនអ្នករងរបួស បានថយចុះចំនួន ៩១នាក់។

បើតាមលោក ហ៊ឹម យ៉ាន អត្រាគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សជាមធ្យម ៣.៤៣នាក់ ក្នុងមួយថ្ងៃ ហើយអត្រារងរបួសមានចំនួនដល់ទៅ ១៤.៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ