អាជ្ញាធរថា រយៈពេល ៣ថ្ងៃមានមនុស្សចូលរួមកម្សាន្ត​ពី​១.៣​ទៅ​១.៥លាននាក់

អាជ្ញាធរបានឲ្យដឹងថា ​ពលរដ្ឋ​ចន្លោះ​ពី ១​.៣លាន​នាក់ ទៅ ១.៥​លាន​នាក់ បាន​ចូល​រួម​កម្សាន្ត​ក្នុងរយៈពេល ៣ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទុក​ទើប​តែ​កន្លង​ទៅ​ថ្មីៗ​នេះ និង​ថា​ ស្ថានភាព​សន្តិសុខ​ល្អ​ប្រសើរ​។

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក អក​អំបុក និង​សំពះ​ព្រះ​ខែ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ចាប់​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

អគ្គស្នងការនគរបាលជាតិ បានចេញផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីល្ងាច​ថ្ងៃ​ម្សិលមិញថា ​តាម​ពិនិត្យ​ជារួមនាថ្ងៃចុងក្រោយ​នៃព្រះរាជពិធីបុណ្យអុំទូក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ហើយ​មានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយ​ប្រមាណចន្លោះពី .៣លាន ទៅ ១.៥លាននាក់

ជាមួយគ្នានោះ អគ្គស្នងការនគរបាលជាតិក៏បានបង្ហាញនូវលទ្ធផលនៃកិច្ចអន្តរគមន៍ផ្សេងដែលក្នុង​រយៈពេលបីថ្ងៃ​នេះ​​ដោយ​អាជ្ញាធរ​ថា បានអន្តរាគមន៍ជួយសង្គ្រោះ ពិនិត្យ និងព្យាបាលជំងឺ​ដល់ពលរដ្ឋចំនួន ១១ ២៦៤នាក់ (ស្រី ៨៦៣នាក់) ក្នុងនោះ បាន​សង្រ្គោះ​បឋម​ចំនួន ៣៨៣នាក់ (ស្រី ១៩៧នាក់) និងបញ្ជូន​ទៅ​មន្ទីរពេទ្យ ១២នាក់ (ស្រី ៣នាក់)។

អគ្គស្នងការនគរបាលជាតិបន្តទៀតថា សមត្ថកិច្ច​បានជួយ​សង្រ្គោះទូកលិចចំនួន ​គ្រឿ (សង្រ្គោះ​កីឡាករ​បាន​ទាំង​អស់) និង​សង្រ្គោះ​កីឡាករធ្លាក់ទឹកបាន ១៧នាក់ កីឡាករខ្យល់គរ ១នាក់ និង​អន្តរាគមន៍​ទប់​ស្កាត់​អំពើ​ហឹង្សា​រវាង​កីឡាករ ​និងកីឡាករ​ចំណុះ​ទូក​ចំនួន ដែលមកពីខេត្តកំពង់ឆ្នាំង។

អគ្គស្នងការនគរបាលជាតិ ក៏បន្តបង្ហាញសភាពការណ៍គ្រោះថ្នាក់ផ្សេងៗដែរ ក្នុងនោះមានករណីក្មេងវង្វេងម្តាយ​ ៥៨ លើកស្មើនឹង ៦០នាក់ (ស្រី ២៥នាក់) ហើយត្រូវបានសមត្ថកិច្ច​ប្រកាសរកឃើញ និងប្រគល់ជូន​អាណាព្យា​បាល​វិញ ៥៧នាក់ ចំណែកក្មេង ៣នាក់ទៀតពុំទាន់រកឃើញអាណាព្យា​បាល​នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ