យុង ខេមរា ជាអ្នកអានព័ត៌មានគាំទ្ររដ្ឋាភិបាលពាក់ស័ក្ក៤

កញ្ញា យុង ខេមរា (ហ្វេសប៊ុក Khan Chan Sophal)

កញ្ញា យុង ខេមរា (ហ្វេសប៊ុក Khan Chan Sophal)

កញ្ញា យុង ខេមរា ដែលជាអ្នកអានព័ត៌មានដ៏ល្បីម្នាក់ប្រចាំទូរទស្សន៍អប្សរា ហើយដែលរិះគន់បក្សប្រឆាំងមិនសំចៃមាត់នោះ បានបង្ហាញខ្លួនដោយសំលៀកបំពាក់ជាទាហានពាក់​ស័ក្ត៤ ក្នុងកម្មវិធីតាំងពិព័រណ៍កីឡាកងយោធពលខេមរភូមិន្ទនិងរំឭក​​​ខួប​ថ្ងៃ​​​​៧​ម​ក​រានៅកោះពេជ្រ។

ការបង្ហាញខ្លួនរបស់កញ្ញា យុង ខេមរា ក្នុងសំលៀកបំពាក់ជាយោធានេះបានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ដោយថា ជាអ្នកសារព័ត៌មានល្បីហើយថែមទាំងមានតួនាទីខ្ពស់ក្នុងវិស័យកងទ័ពទៀតផង។

វីអូឌីបានសុំកញ្ញា យុង ខេមរា ផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការក្លាយជាយោធានេះដែរ ប៉ុន្តែនាងនិយាយថានាងមិនធ្វើបទសម្ភាសន៍ទេ។

កញ្ញា យុង ខេមរា ជាអ្នករាយការណ៍ព័ត៌មានម្នាក់តែងតែនិយាយរិះគន់ខ្លាំងទៅលើគណបក្សប្រឆាំងជាពិសេសថ្នាក់ដឹកនាំកំពូលរបស់បក្សនេះដូចជា លោក កឹម សុខា និងលោក សម រង្ស៊ី។

កញ្ញា យុង ខេមរា បានរួមដំណើជាមួយលោក ហ៊ុន ម៉ាណែត នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៦ ដែល​នៅទីនោះ ពលរដ្ឋខ្មែរមួយចំនួនបានធ្វើបាតុកម្មប្រឆាំងនឹងដំណើទស្សនៈកិច្ច ដែលធ្វើ​ស្រប​ពេល​នឹង​បុណ្យ១០០ថ្ងៃ លោកបណ្ឌិត កែម ឡី។​

លោក អេង ឬទ្ធី ជាអ្នកអត្ថាធិប្បាយទូរទស្សន៍បាយ័នរបស់កូនស្រី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ឃើញពាក់ផ្កាយ១នៅស្មា ក្នុងឯកសណ្ឋានជាទាហានផងដែរនៅពេលថ្មីៗនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា លោក អេង ឬទ្ធី​គឺពិតជាទាហានក្នុងកងទ័ពមែន តែលោកថាមិនដឹងថាគាត់ពាក់​ស័ក្តឬផ្កាយប៉ុន្មាននោះទេ។

ចំណែក កញ្ញា យុង ខេមរា អ្នកនាំពាក្យរូបនេះ ថាមិនទាន់ដឹងច្បាស់នៅឡើយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។