វីជេ​ អាឡាស្កូ ប្រកាស​​​​​បើក​ផ្លូវ​​​ដល់​​ពលករកូរ៉េ

តារា​​​សម្ដែងនិង​ពិធីករ ​លោក​វីជេ​ អាឡាស្កូ (វង្ស សុម៉ាលីន)

គ្មានអ្នកណា​មិន​ដឹងទេ​ថាតារា​​​សម្ដែងនិងជា​ពិធីករ ​លោក​វីជេ​ អាឡាស្កូ ដែល​​​​​ពលករកូរ៉េ​ភាគច្រើន​​​ស្គាល់​​ថា​ឈ្មោះ ​អៀង សំអាត គឺជា​​​អតីត​​​ពលករ​កូរ៉េ ដែល​បា​នក្លាយជា​តារា​សិល្បៈ​ក្នុងពេល​ដែលលោក​បម្រើការ​​​​​​​​​​​​​​​​​​រយៈពេល​​៨ឆ្នាំ​នៅ​ទីនោះ។

​ជោគជ័យ​​​​​តែ​ក្នុង​រយៈពេលខ្លី​​​​​​ក្រោយ​បញ្ចប់​ការងារ​នៅ​ក្នុង​ប្រទេសកូរ៉េ លោកបាន​ប្រកាស​ថា​ខ្លួន​នឹង​​​​​​​​បើក​ផ្លូវ​ជួយ​ដល់​ពលករ​​​ដែល​បញ្ចប់ការងារ​​​​​​​​នៅ​ក្នុងប្រទេស​កូរ៉េ​អោយក្លាយជា​តារា​សិល្បៈ ​ដោយមិនចាំបាច់​ឆ្លងកាត់ការតស៊ូ​វែងឆ្ងាយដូច​លោកនោះ​ផង។

​វីជេ ​អាឡាស្កូ​ បាន​អះអាងថា​​ក្នុង​ពេល​​លោក​នៅ​បម្រើ​ការ​ជា​​​ពលករ​នៅ​ក្នុង​ប្រទស​កូរ៉េ ​​លោកមាន​ក្ដីស្រម៉ៃ​ចង់​ក្លាយជាតារា​​​​​​សិល្បៈនិង​ជា​ពិធីករអាជីព​យ៉ាង​ខ្លាំង​ ដោយលោកមិន​ដែល​គិត​ថា​ខ្លួន​មាន​ឱកាស​​បាន​​ឈរ​ក្នុង​ចំណោម​តារា​ល្បី ហើយមាន​​​​​​​​​​​អ្នកគាំទ្រ​​ជាច្រើន​ស្គាល់ថា​ជាតារា​​​​​នោះ​ទេ។ លោកចាត់ទុក​ថា​​​​អ្វីដែលខ្លួនសម្រេច​បាន​កើត​ចេញពីឱកាស ​​​បើទោះជា​ខ្លួនមានសមត្ថភាព​​​​​​​​​​​​​​​​​​​​​​​ជារបស់ខ្លួន។

លោកក៏​​បាន​ត្អូញត្អែរពី​​​ការ​លំបាករាប់មិនអស់​ មុន​មានសំណាង​បាន​ក្លាយ​​​ជា​តារា​សិល្បៈ​នា​ពេល​ចុង​ក្រោយ​​ផងដែរ ខណៈដែលលោកបញ្ជាក់​ថា​ក្នុង​នាម​ជា​​​​​ពលករទៅ​បម្រើ​​ការ​​​នៅ​ក្នុង​ប្រទេស​កូរ៉េ ​បើទោះជាមានសមត្ថភាព​​​ក៏​មិនសូវមាន​​​អ្នក​​​​​​​ជំរុញ។

​លោកប្រកាសជាចំហ​ថា​នឹង​បើកផ្លូវ​ជួយអ្នកមានសមត្ថភាព​ផ្នែក​​​​​​​​សិល្បៈ ដែលជា​ពលករ​នៅ​កូរ៉េដូច​ខ្លួន​ ដោយសន្យារ​ដឹកដៃអោយ​​ឆាប់​ដល់​គោលដៅ ​​​​ដើម្បីអោយពួកគេ​​មាន​សំណាង​បានក្លាយជាតារា​សម្ដែងឬ​ជា​​​​ពិធីករ​​​ក្រោមការ​ជ្រោមជ្រែង​របស់​លោកតែម្ដង។

​មកទល់ពេល​នេះ​លោកថា​ខ្លួនមានទំនាក់ទំនងជាមួយ​​​ពលករ​នៅទី​នោះ​ច្រើន ដោយសារតែ​​ពេល​បម្រើ​​ក្រៅពីជា​ពលករ​​ លោកក៏ជា​​ពិធី​ករ​ក្នុងកម្មវិធី​​សិល្បៈ​របស់​ពលករ​​​ ដោយសារតែ​​ការ​ផ្ដល់​ឱកាស​និង​ភាព​ក្លាហាន។

រយៈពេល​​៨ឆ្នាំ​នៅ​ក្នុង​​ប្រទេស​កូរ៉េ ​លោកថា​ខ្លួនមាន​ឱកាស​ក្លាយជា​​ពិធីករ​​រហូត​​​មានការ​ទទួលស្គាល់ពី​​​​​​​​​​​​​​​​​សមាគមខ្មែរ​នៅ​​ក្នុង​ប្រទេស​កូរ៉េ ដោយ​​លោកក៏មាន​​​​​ការ​ផ្ដល់​ឱកាស​អោយ​រៀបចំ​កម្មវិធី​សិល្បៈ​​​​​​​​​​​ធំ​ៗ​​ក្នុង​អំឡុង​​បុណ្យចូលឆ្នាំខ្មែរនិង​កម្មវិធី​ដើរ​ម៉ូដ ​​​​​​​ដែលមានការ​​ចូលរួម​ពីតារាកូរ៉េ​ជា​ការ​ដោះ​ដូរ​វប្បធម៌ជាមួយ​ក្រុមតារា​របស់ពលករ​​​​ខ្មែរ​នៅ​កូរ៉េពេល​លោកបម្រើការ​នោះ​ផង​។ ​​​

​អាឡាស្កូ ​បានចាត់ទុកការ​ទទួល​ពាន​ជា​តារា​ឆ្នើម​​​​ផ្នែពិធីករ​​កាលពីថ្ងៃ​ទី​​២ កុម្ភៈ ​​ក្នុង​កម្មវិធីប្រកួត​ប្រជែង​​ស្ពាន​លេខ​​​១១​របស់ទូរទស្សន៍​អប្សរា​ថា​ជា​ជោគជ័យ​ដែល​​បាន​ពីឱកាស​ការងារ​​​​​​​នៅ​ក្នុ​ង​ប្រទេស​កូរ៉េ​នោះ​ផង​។ ​

លោកថា​​បង​ប្អូនដែល​​បម្រើ​នៅ​ក្នុង​ប្រទេស​កូរ៉េច្រើន​ឡើង បានកោត​សរសើរចំពោះ​​លោក​​ដែលជួយ​លើកមុខ​​​លើកមាត់​​ដល់​ពលករ​កូរ៉េអោយមហាជន​​ដឹងថា​​ពលករ​​​កូរ៉េ​ក៏មានសមត្ថភាពជោគជ័យ​ក្នុង​សិល្បៈ​​​​​​​​​​។

លោក​និយាយថា​​៖ «ទម្រាំ​មកដល់ពេល​ហ្នឹង ​ខ្ញុំពិបាកច្រើនណាស់ ​​​ចឹង​ហើយ​ទើបខ្ញុំ​ប្រកាស​ថា​​​​​​​​​​​ក្រោយ​ទទួល​​ជោគជ័យ ខ្ញុំ​អត់​ជោគជ័យតែ​ឯង​ទេ ខ្ញុំនឹង​​​​​​យក​ឱកាស​នេះ​ដឹកដៃ​​​​បង​ប្អូន​ពលករ​មកពីកូរ៉េ​ដែលមានសមត្ថភាព​អោយ​ពួកគាត់​បាន​ក្លាយជា​សិល្បៈ​ដែរ ព្រោះ​បើអោយគាត់ផ្សងព្រេង​​ គាត់​ប្រាកដ​ជាមិនដល់គោលដៅទេ​ហើយមិនស្រួល​​បាក់ទឹកចិត្ត​​​​​​​​​​​​​​ទៀត​​!»។

លោកថា​​​​​​ខ្លួនមិន​ទាន់​ក្លាយ​ជា​តារា​ល្បី​​​តាមការ​ចង់​បាន​នៅឡើយ​ទេ ប៉ុន្តែមានការ​ទទួលស្គាល់​ច្រើនឡើង​ថា​​​លោក​​គឺជាតារា​សិល្បៈម្នាក់ ទាំង​ការ​ច្រៀ​ងរាំ ​​​​សម្ដែង និង​ពិធីករ។ ក្នុង​នោះ​​បើ​និយាយ​ពីឱកាស​ថតស្ពត​​​​​​​សម្អាងការ គឺ​មានរាប់មិនអស់​។

​លោក​វីជេ ​អាឡាស្កា​ បន្ត​ថា​​​​សម្រាប់​​​ពលករ​​កូរ៉េ​ដែល​ចង់​ប្រឡូក​សិល្បៈ ហើយមានសមត្ថភាព​​​​មិន​ចាំ​បាច់​ផ្សង​ព្រេងនិង​​​​​​​ហែល​ឆ្លង​ការ​លំបាក​​ដូច​លោ​​ក​មុនពេល​ចូល​ប្រឡូក​សិល្បៈនោះទេ ​​​​សំខាន់អោយតែមាន​សមត្ថភាព​គឺ​លោក​ប្រកាស​ផ្ចុង​ផ្ដើម​​អោយក្លាយជា​តារា​សិល្បៈ​តែម្ដង ដោយមិនគិតថា​​នឹង​មាន​​​​​​​ជំនាន់ក្រោយ​​ល្អជា​ង​ខ្លួន​នោះទេ​។

លោកក៏មានគម្រោង​បណ្ដុះ​​​ដល់​ពលករ​ដែលមាន​សមត្ថភាព​​​អោយក្លាយជា​អ្នកចម្រៀង​អាជីពនិង​ជា​អ្នកសម្ដែង​អាជីព​អោយជោគជ័យ​​ផងដែរ ដោយសារតែ​​​​ក្នុង​ពេល​នេះក្រៅពី​មានទំនាក់ទំនង​ច្រើនជាមួយ​​ផលិតករ និង​ក្រុម​ហ៊ុនតូចធំ​​ក៏មាន​​បទពិសោធន៍ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ងារ​សិល្បៈ។ ​​ក្នុង​នោះ​លោកក៏​បាន​​​​​បើកវង់តន្ត្រី​ផ្ទាល់ខ្លួននិង​ទទួល​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​​តូច​ធំ​ ដែល​មិនពិបាក​​​​​​លើកស្ទួយ​ដល់​មាន​សមត្ថភាព​​​ផង។ ​​

លោ​​កនិយាយថា៖ ​«​ដោយសារ​ខ្ញុំ​ជាពលករ​កូរ៉េ ខ្ញុំដឹងថា​​​​​​​​​​ការប្រឡូក​សិល្បៈអោយ​ល្បី​​គឺ​ពិបាកណាស់ ចឹង​ហើយទើប​ក្រោយ​​​មាន​គេ​​​​ស្គាល់​ខ្ញុំ​តាំង​ចិត្ត​ថា​អត់ភ្លេច​កំណើត​ដើមទេ គឺ​ត្រូវតែជួយ​ពួកគាត់ដែលស្រឡាញ់​សិល្បៈអោយមាន​​ឱកាសដូច​ខ្ញុំ ​ ​ព្រោះ​ពួកគាត់​មានសមត្ថភាព​ច្រើន​ណាស់ តែ​អត់មាន​ឱកាស!»។

​លោកថា​ក្នុង​ពេល​ដ៏ខ្លី​នឹងមាន​​​​​វត្តមាន​​​តារា​សិល្បៈ​ជា​ពលករ​​​កូរ៉េ​​​​បង្ហាញខ្លួនដោយ​​​​​ពលករ​ទាំ​ងនោះ​​នឹង​អាច​មានទាំង​តារា​ចម្រៀង តារា​​​​​​​​​​​សម្ដែង និ​ង​ពិធីករ ដោយសារតែ​​ដូច​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ