​សមាគម​មួយ​លើកឡើង​ថា​ស្ត្រី​ខ្មែរក្រោម​មិន​ដែល​ស្គាល់​សិទ្ធិនារី​៨​មីនា​

មិត្ត​សមាគម​ខ្មែរ​កម្ពុជា​លើកឡើងថា ស្ត្រី​ខ្មែរ​រស់នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ រស់នៅក្រោម​ការគ្រប់គ្រងរ​បស់​វៀតណាម​នៅ​ពេល​បច្ចុប្បន្ន​មិន​ដែល​ស្គាល់​សិទ្ធិសេរីភាព ដូច​ស្ត្រី​រស់នៅ​តាម​បណ្តាល​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ​។​

​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​លោក ប៊ុន មុនី ថ្លែង​បែប​នេះនៅក្នុង​ពិធី​បារ​ព្ធទិវា សិទ្ធិ​នារី​អន្តរជាតិ​ខូប​១០៦​ឆ្នាំ នៅ​វត្ត​សាមគ្គី​រង្ស៊ី នៅ​ភូមិ​ទ្រា​០២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​

​លោក ប៊ុន មុនី ថ្លែងថា អស់​រយៈកាល ១០៥ ឆ្នាំ​បាន​កន្លងផុតទៅ ទិវា​សិទ្ធិ​នារីអន្តរជាតិ ​បាន​រំលេច​ខ្លួន​មក​បង្ហាញ​ដល់​ស្ត្រី​ទូទាំង​ពិភពលោក ដើម្បី​ទទួលបាន​នូវ​សិទ្ធិ​ជាចម្បង​របស់​ខ្លួន។ ប៉ុន្តែ​លោក​ថា ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ភាគច្រើន ពុំដែល​បាន​ទទួល បានដឹង បានឮ បានឃើញ និង បាន​ចូលរួម​នូវ​ទិវា​ដែល​មាន​លក្ខណៈសំខាន់​ជា​សកលនេះឡើយ​។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រួមទាំង​ព្រះសង្ឃ និង គ្រហស្ថ មួយចំនួន​បាន​ចេញពីដែនដី​កម្ពុជាក្រោម ​ដែល​កំពុង​ស្ថិត​នៅក្រោម​កា​រ​គ្រប់គ្រង​របស់​វៀត​ណា​ម មក​រស់នៅ​កម្ពុជា និង ខ្លះ​ទៀត​ជម្លៀស​ខ្លួន​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដោយ​ពួកគេ​ចោទ​ថា ​អាជ្ញាធរ​វៀតណាម គាបសង្កត់ បំបិទ​សិទ្ធិសេរីភាព ក្នុង​ការរស់នៅ​និង ជំនឿ​សាសនា​ជាដើម​។ សមាគម​ខ្មែរ​ក្រោម​ក៏​ធ្លាប់​លើកឡើង​ពី​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំឃាំង ធ្វើ​ទារុណកម្ម និង សម្លាប់​ចំពោះ​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​រក​សិទ្ធិសេរីភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ