កម្មករជាង៣០នាក់នៅខេត្តព្រះសីហនុរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

(ប្រភព៖ នគរបាលជាតិ)

កម្មករ កម្មការិនីប្រមាណជាង៣០នាក់បានរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាកចរាចរណ៍មួយក្នុងខេត្តព្រះសីហនុនៅថ្ងៃនេះ។

ស្នងការរងខេត្តព្រះសីហនុ លោក អ៊ី សុខា ប្រាប់អគ្គស្នងការនគរបាលជាតិថា នៅថ្ងៃអង្គារនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចារណ៍មួយកើតឡើង គឺមានរថយន្ត៥គ្រឿងបុកបន្តកន្ទុយគ្នាដោយក្នុងនោះរថយន្តដឹកកម្មករ៤គ្រឿង និងរថយន្តទឹកកក១គ្រឿង បណ្តាលឲ្យកម្មករ៣៥នាក់បានរងរបួលធ្ងន់ស្រាល។

លោក អ៊ី សុខា បន្តថា ហេតុការណ៍នេះ កើតឡើងស្ថិតត្រង់ចំណុចឃុំ​បិត​ត្រាង​ ស្រុក​ព្រៃ​នប់​ ដោយកម្មកររបួសធ្ងន់បាក់ជើង៣នាក់ ក្នុងនោះមានស្រ្តី១នាក់ផងដែរ។ លោកថា ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំងនោះទៅព្យាបាលតាមមន្ទីរពេទ្យនានានៅក្បែរនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ