អតីត​មេ​បក្ស​ប្រឆាំង​​ជូន​ពរ​លោក ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​ផ្ញើ​សារ​ជូន​ពរ​តាម​បណ្ដាញ​សង្គម​​ដល់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ។

លោក​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា ដោយ​ការ​ហត់​នឿយ​ខ្លាំង​ពេក លោក​ធ្លាក់​ខ្លួន​មាន​ជំងឺ ដែល​ចាំ​បាច់​ត្រូវ​ទៅ​ពេទ្យ​បន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល។

លោក​នាយករដ្ឋ​មន្ត្រី​បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​រសៀល​ថ្ងៃ​ពុធ​កន្លង​មក ហើយ​គ្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ស្អែក​នេះ។

ក្រោយ​ពី​លោក ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ អតីត​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហោះ​សារ​លើ​ Twitter ថា លោក​ជូន​ពរ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ឆាប់​ជះ​សះ​ស្បើយ​ពេញ​លេញ​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ