លោក ហ៊ុន សែន បញ្ជា​ទៅ​គ្រប់​រដ្ឋ​មន្ត្រី​ឲ្យ​តំឡើង​ឋានន្តរ​ស័ក្តិ​មន្ត្រី​ទៅ​តាម​ច្បាប់

រូបភាព៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​គ្រូ​បង្រៀន​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​បញ្ជា​ទៅ​រដ្ឋ​មន្ត្រី​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​តំឡើង​ឋានន្តរ​ស័ក្តិឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់ ដោយ​ព្រមាន​ថា​ លោក​នឹង​ត្រួត​ពិនិត្យ​មើល​ឡើង​បញ្ហា​នេះ។

លោក​នាយករដ្ឋ​មន្ត្រី​បាន​បញ្ជា​បែប​នេះ​​អំឡុង​ពេល​ជួប​សំណេះ​សំណាល​​ក្រុម​គ្រូ​បង្រៀន​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ លោក ហ៊ុន សែន រៀបរាប់​ថា​៖ «រដ្ឋ​មន្ត្រី​ដែល​គ្រប់​គ្រង​ក្រសួង​ទាំង​អស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ គឺ​ត្រូវ​តំឡើង​ឋានន្តរ​ស័ក្តិ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់ កុំ​ធ្វើ​តាម​តែ​បទ​បញ្ជា ហើយ​កុំ​គិត​តែ​តំឡើង​ឋានន្តរ​ស័ក្តិ​ និង​តួនាទី​របស់​ខ្លួន ឬ​បក្ខ​ពួក​ខ្លួន​មិន​បាន​គិត​គូរ​ដល់​មន្ត្រី​នៅ​ក្រោម​ឱវាទ»។

លោក​ ហ៊ុន សែន ក៏​បាន​ព្រមាន​ផង​ដែរ​ថា លោក​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​បញ្ហា​នេះ​នៅ​គ្រប់​ស្ថាប័ន​ទាំង​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ ដោយ​ថា មន្ត្រី​រាជការ​ស៊ីវិល នឹង​ត្រូវ​បាន​តំឡើង​ឋានន្តរ​ស័ក្តិ​ចំនួនម្ដង​នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ