GDP ចូលរួមបោះឆ្នោតនឹងសង្ឃឹមទទួលបានអាសនៈ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បញ្ជាក់ជំហរនៅថ្ងៃនេះថា នឹងចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ ហើយសង្ឃឹមទទួលបានអាសនៈនៅក្នុងសភា។​

នៅក្នុងកិច្ចប្រជុំនៅព្រឹកនេះនៅស្នាក់ការកណ្តាលដែលស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានី ភ្នំពេញ មានអ្នកចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ និងអ្នកតំណាងខេត្តនៃគណបក្សនេះប្រមាណ ១០០នាក់។​

លទ្ធផលនៃការបោះឆ្នោតសមាជិកគណៈកម្មាធិការនាយក ៣២រូប មានសំឡេងគាំទ្រ៣១ និងមិនគាំទ្រចំនួន១សំឡេង។

ក្រោយការបោះឆ្នោតសម្រេចចូលរួមប្រធានគណៈកម្មាធិការនាយក លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា ផ្អែកលើសន្ទុះនៃការគាំទ្រគឺគណបក្សលោកនឹងទទួល បានអាសនៈ ប៉ុន្តែ លោកថា មិនទាន់អាចបញ្ជាក់ថា ទទួលបានអាសនៈប៉ុន្មានទេ។​

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដែលមានស្ថាបនិកពីថ្នាក់ ដឹកនាំអង្គការសង្គមស៊ីវិលនិងអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ក្នុងនោះក៏មានលោក កែម ឡី  ដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ