នាយករដ្ឋមន្រ្តី​បញ្ជាឲ្យរឹតបន្តឹង​ការ​បង្ក្រាបគ្រឿងញៀននិងល្បែងស៊ីសងភ្នាល់បាល់​​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធររឹតបន្តឹងការបង្រ្កាបបញ្ហាគ្រឿងញៀន ល្បែងស៊ីសងនិងការភ្នាល់បាល់ ដែលលោកថាកំពុងតែរាលដាលយ៉ាងខ្លាំងនៅកម្ពុជា។

ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារនៃវត្តមួយនៅខេត្តតាកែវព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានថ្លែងថាសូមឲ្យអាជ្ញាធរត្រួតពិនិត្យនិងបង្ក្រាបលើបញ្ហាគ្រឿងញៀន ការលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងនោះមានការភ្នាល់បាល់ផងដែរ ដោយលោកថាបញ្ហាទាំងនេះនាំឲ្យមានអំពើប្លន់និងអំពើចោរកម្មផ្សេងៗ។

[Quote]

លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់គ្រឿងញៀននិងល្បែងស៊ីសងទាំងនោះ។

[Quote2]

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទកន្លែងភ្នាល់បាល់ខេមបូស៊ីគ( CamboSix)និងបានបញ្ជាឲ្យអាជ្ញាធរបិទទ្វារមជ្ឈមណ្ឌលហ្គេមស្លុតម៉ាស៊ីនណាដែលអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេង។ រហូតមកដល់ពេលនេះ យុវជនមួយចំនួននៅតែបន្តការភ្នាល់បាល់តាមអនឡាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ