ចៅសង្កាត់ CPP ស្លាប់ ខណៈរាប់សន្លឹកឆ្នោត

បុណ្យសពចៅសង្កាត់ឡាបានសៀក លោក ញាណ តៃស៊ី (Fresh News)

ចៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មកពីគណបក្សប្រជាជនកម្ពុជា បានស្លាប់ បន្ទាប់ពីលោកបានបោះឆ្នោតហើយ វិលត្រឡប់មកផ្ទះវិញអង្គុយតាមដាន ការរាប់សន្លឹកឆ្នោតកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧។

សារព័ត៌មានស្និទនឹងរដ្ឋាភិបាល បានផ្សាយថា លោក ញាណ តៃស៊ី ក្រោយពីបោះឆ្នោតហើយ គាត់ក៏បានវិលត្រឡប់មកផ្ទះវិញ អង្គុយតាមដានលទ្ធផលឆ្នោត ស្រាប់តែ «គាត់មានអាការៈថប់ដង្ហើម ហើយក្អួតមកចេញឈាម» ហើយក៏ស្លាប់ពេលទៅដល់មន្ទីរពេទ្យ។

លោក ញាណ តៃស៊ី អាយុ៧៤ឆ្នាំ បានជាប់ឆ្នោតជាចៅសង្កាត់ឡាបានសៀក មកពីគណបក្សប្រជាជនកម្ពុជា ចំនួន២ អាណត្តិមកហើយ។ប៉ុន្តែការបោះឆ្នោតឆ្នាំ២០១៧នេះ តំណែងចៅសង្កាត់ឡាបានសៀកនឹងបានទៅលើគណបក្សសង្រ្គោះជាតិវិញម្តងដោយទទួលបានសំឡេងឆ្នោត៣០១៦ ទល់នឹង២៦៤៤របស់គណបក្សប្រជាជនកម្ពុជា។ នេះបើតាមលទ្ធផលរបស់ គ.ជ.ប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ