ក្រសួងព្រមានអ្នកលួចស្នាដៃភាពយន្តទៅផ្សាយលើបណ្តាញសង្គម

ក្រសួងវប្បធម៌ព្រមានចាត់វិធានការច្បាប់លើអ្នកបញ្ចូល[Upload]ស្នាដៃភាពយន្ត នៅ​លើបណ្តាញសង្គម​ជា​សាធារណៈ ដោយគ្មានការអនុញ្ញាតពីម្ចាស់ស្នាដៃដើមនិងក្រសួង​។

ក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ ដែលVODទទួលបាននៅថ្ងៃទី៦មិថុនា​នេះ មាន​​ខ្លឹមសារថា​ កន្លងមក​ក្រសួងសង្កេតឃើញសកម្មភាពនៃការដាក់បញ្ជូល[Upload]ស្នាដៃភាពយន្ត ចម្រៀង​​កាយ​​វិការ លើបណ្តាញសង្គមហ្វេសប៊ុក[FACEBOOK]ឬតាមប្រព័ន្ធអ៊ិនធើណេត[YOUTUBE] និង​​បាន​ធ្វើការ​ផ្សព្វ​​ផ្សាយ​ជាសាធារណៈដោយមិនមានការអនុញ្ញាតពីម្ចាស់ស្នាដៃ និងមិនមានទិដ្ឋការ​អនុញ្ញាត​​ពី​​ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដោយថាករណីនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ សិទ្ធិអ្នក​និពន្ធ​ និងសិទ្ធិប្រហាក់ប្រហែល​ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត។

ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ ព្រមានថា បើបុគ្គលរូបណា​ នៅតែបន្ត​ដាក់​បញ្ជូល​[Upload]​ស្នាដៃភាពយន្ត ចម្រៀង​​កាយ​វិការនៅលើបណ្តាញសង្គមនឹងត្រូវប្រឈមមុខ​ច្បាប់។

សេចក្តីជូនដំណឹងឲ្យដឹងថា «ក្នុងករណីពីនិត្យឃើញមានការរំលោភ​បំពាន ក្រសួងវប្បធម៌និង​ចាត់វិធាន​ការតាម​ច្បាប់ជាធរមាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ