ប្រមុខ​រដ្ឋាភិបាល​ទៅ​ទទួល​រង្វាន់​អាស៊ាន​មួយ​ជីវិត​នៅ​ឡាវ​

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍នេះ បានធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីទទួលពានរង្វាន់អាស៊ានមួយជីវិត និងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅទីនោះ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីចូលរួមកម្មវិធីទទួលពានរង្វាន់ លោកគ្រោងនឹងជួបជាមួយមេដឹកនាំឡាវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឡាវ ព្រមទាំងកិច្ចការអាស៊ានផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី០៣ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមេដឹកនាំអាស៊ានទី ៤ ដែលទទួលបានពានរង្វាន់អាស៊ានមួយជីវិត បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ និងព្រះអង្គម្ចាស់ស៊ុលតង់ ណាសរិនសាហ៍ របស់រដ្ឋបារ៉ាក ប្រទេសម៉ាឡេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ