អគ្គស្នងការនគរបាលជាតិណែនាំវិធានការធ្វើឲ្យបទល្មើសថយចុះ

(ប្រភព៖ នគរបាលជាតិ)

អគ្គស្នងការនគរបាលជាតិ​បានណែនាំឲ្យស្នងការរាជធានីខេត្ត និង មន្ត្រីក្រោមឱវាទផ្សេងៗ ពង្រឹងវិធានការធ្វើយ៉ាងណា ឲ្យបទល្មើសផ្សេងៗថយចុះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ។​

ក្នុងពិធីបូកសរុបការងារសន្តិសុខសណ្តាប់ប្រចាំឆ្នាំ២០១៧ ធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញ លោក នេត សាវឿន ណែនាំឲ្យស្នងការ និង ផែនយុត្តិធម៌ ធ្វើយ៉ាងណាឲ្យបទល្មើសថយចុះ។ លោក បន្តថា បទល្មើសនានាត្រូវបូកសរុបឲ្យបានត្រឹមត្រូវ ហើយបទល្មើសនៅសេសសល់ត្រូវស៊ើបអង្កេតឲ្យអស់។ លោកណែនាំឲ្យនគរបាលធ្វើបញ្ជីគ្រប់គ្រងបទល្មើសបិទ និង បើកដូចបញ្ជីគ្រប់គ្រងក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

របាយការណ៍ដែលបង្ហាញក្នុងពិធីបូកសរុបការងារនេះឲ្យដឹងថា បទល្មើសទូទៅកើនឡើង១% ចំណែកបទឧក្រិដ្ឋថយចុះ១៤%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ