សមត្ថកិច្ចដុតទំនិញក្លែងក្លាយនិងខូចគុណភាពជាង១០តោន

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង មន្ត្រីកាំកុងត្រូល បានដុតបំផ្លាញផលិតក្លែងក្លាយ និង ខូចគុណភាពទម្ងន់ជាង១០តោន បន្ទាប់ពីរឹបអូសបានពីឈ្មួញដែលចែកចាយនៅលើទីផ្សារ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ ឲ្យដឹងថា ទំនិញដែលដុតបំផ្លាញរួមមាន ស្រា លេលាបស្បែក ថ្នាំពេទ្យ កាហ្វេ ភេសជ្ជៈ និង គ្រឿងសំអាងផ្សេងៗទៀត។​

លោក លឿង រដ្ឋា អគ្គនាយករងកាំកុងត្រូលថ្លែងថា ក្រៅពីទំនិញ១០តោនដែលដុតបំផ្លាញនេះ  ក្រុមការងាររបស់លោក ក៏ត្រៀមដុតបំផ្លាញភេសជ្ជៈរឹបអូសបាន​ចំនួន៣០តោនទៀត ដែលរកឃើញថា ខូចគុណភាព និង ក្លែងក្លាយ។​

បើតាមរបាយការណ៍របស់សមត្ថកិច្ចគឺការដុតបំផ្លាញលើកនេះ គឺជាលើកទី២៦ហើយ ដែលទំនិញដុតបំផ្លាញកន្លងមកមានដូចជា ថ្នាំពេទ្យ គ្រឿងសំអាង ភេសជ្ជៈប៉ូវកម្លាំង និងសំបកវេចខ្ចប់ បៀរនីឡុង (ROYAL) ប្រេងម៉ាស៊ីន (HXS FORMULA-1) និងស្រាកែច្នៃ ពុំត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ